ក្រសួងការងារ៖អង្គការទស្សនៈពិភពលោក បានចូលរួមយ៉ាង សកម្មក្នុងការអនុវត្តគោលនយោបាយរបស់កម្ពុជា

ដោយ៖ដេប៉ូ/ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អង្គការទស្សនៈពិភពលោកបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមលើកកម្ពស់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ។នេះជាការលើកឡើងរបស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

          ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោក Edward Danielraj Selvanayagam នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោក (World Vision) ដែលទើបទទួលតំណែងថ្មី ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ខែតុលា លោកអ៊ិតសំហេងរដ្ឋមន្រ្តីក្រសួងការងារបានឱ្យដឹងថា អង្គការទស្សនៈពិភពលោក បានចូលមកដល់កម្ពុជាអស់រយៈពេលយូរហើយ អង្គកាមួយនេះបានធ្វើសកម្មភាពមនុស្សធម៌តរៀងមក។  អង្គការមានគោលដៅធំៗ ក្នុងកម្មវិធីបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គម្រោងលុបបំបាត់ពលកម្មកុមារ ផ្តល់អាហាររូបត្ថម្ភ ពាក់ព័ន្ធសុខភាព ការអប់រំ បង្កើតឱកាសការងារ និងការដោះស្រាយលើកុមារតូចៗ ជាដើម។

លោកបានបញ្ជាក់ថា ការងារទាំងអស់នេះហើយ ដែលអង្គការបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រទៅដល់គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ហើយអង្គការនេះ នៅតែទទួលបានការគាំទ្រពីអ្នកផ្តល់ជំនួយពីបណ្តាប្រទេសផ្សេងៗ ដោយសារអង្គការនេះធ្វើការប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ហើយសមិទ្ធផលជាច្រើនដែលអង្គការបានបង្កើតឡើងនៅកម្ពុជា រាប់ទាំងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ដោយសារតែអង្គការនេះ បច្ចុប្បន្នបានរួមចំណែក ក្នុងការជួយគាំទ្រលើផលប៉ះពាល់នៃកូវីដ១៩ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាក្នុងភាពជាដៃគូថា បន្ទាប់ពីនេះទៅនឹងរៀបចំយុទ្ធសាស្រ្តដើម្បីស្តារមកវិញនូវផលប៉ះពាល់ផ្សេងៗ ពាក់ព័ន្ធយុវជន កុមារ ក៏ដូចជាកម្លាំងពលកម្មនៅកម្ពុជា ដើម្បីឱ្យឱកាសទាំងអស់នេះអាចស្តារឡើងវិញបណ្តើរៗ ព្រោះថាជំងឺកូវីដ១៩នេះ មិនដឹងថាពេលណានឹងបាត់ទៅវិញនោះទេ ដែលធ្វើឱ្យយើងទាំងអស់គ្នារងទុក្ខលំបាក ទោះបីយ៉ាងណាក៏ដោយយើងនឹងរួមគ្នាសម្រេចឲ្យបាន។

លោក Edward Danielraj Selvanayagam នាយក ប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោក (World Vision)បានថ្លែងអំណរ ដល់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យអង្គការទស្សនៈពិភពលោកចូលមកអនុវត្តកម្មវិធីមនុស្សធ៌មផ្សេងៗនៅកម្ពុជា។

លោកនាយកប្រចាំប្រទេសរូបនេះ ពេញចិត្តជាខ្លាំងនូវអ្វីដែលជាវិធានការណ៍របស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំណាត់ការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយអង្គការក៏មានបំណងចង់បន្តការងារនេះឱ្យល្អប្រសើរថែមទៀត។

ក្នុងពិធីនេះដែរលោករដ្ឋមន្រ្តីក្រសួងការងារបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អង្គការទស្សនពិភពលោក ជាពិសេសរចនាសម្ព័ន្ធ គ្រប់គ្រងដឹកនាំរបស់អង្គការតែម្តង ខណៈដែលអង្គការនេះមានបុគ្គលិកបម្រើការងារសរុបប្រមាណ៦០០នាក់ ដែលភាគច្រើនជាជនជាតិខ្មែរ និងមានសមត្ថភាពកាន់មុខតំណែងធំៗរួមទាំងនាយកប្រតិបត្តិផងដែរ។

គួរបញ្ជាក់ថា ក្នុងឱកាសនោះ ខាងភាគីអង្គការទស្សនៈពិភពលោកក៏បានផ្តល់ជូនម៉ាសមួយចំនួន ដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅការពារ និងទប់ស្កាត់ការឆ្លងរីករាលដានៃជំងឺកូវីដ១៩ផងដែរ៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...

ស្លាប់​២​នាក់ របួសធ្ងន់​២...

ដោយ ៖ ប​.​ជ័យ / បន្ទាយ​មា...

រ៉ូបូត​នៅអេ​ហ្ស៊ី​ប​ចេះ​ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​ ​​ប្រមុខ​រាជរដ្ឋាភិបាល​...

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ...