ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីសប្តាហ៍កន្លងទៅមានអាជីវករដូរលុយនិងវេរលុយយី
ហោ៧៣ខាងជើងផ្សារណាត់គឺលោកលីម កែវធីនិងលោកកស្រីឆេង អុីន បានជួយមីចំនួន១០០កេសនិងត្រីខ៥កេសដល់លោកឧត្តមដេនីយ៍ត្រីមាស សុវឋណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងសម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង។
ក្នុងឪកាសទទួលអំណោយពីសប្បុរសជនលោកឧត្តមសេនីយ៏ត្រីមាសសុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានថ្លែងអំណរនិងជូនពរដល់លោកលីម កែវធី និងភរិយាព្រមទាំងក្រុមគ្រួសារសូមឲ្យជួបប្រទះតែសេចក្តីសុខ រកស៊ីចេះតែមានបានដូចបំណងប្រាថ្នា៕/b