តារារូបវិទូម្នាក់ព្រមានថា អាចម៍ផ្កាយអាចនឹងវាយប្រហារផែនដីនៅយប់មុនថ្ងៃបោះឆ្នោត

យោងតាមរូបវិទូផ្នែកតារាសាស្ត្រលោក នីល ដេហ្គ្រាស់ ថៃសុន បានឱ្យដឹងថា អាចម៍ផ្កាយមួយកំពុងធ្វើដំណើរឆ្ពោះទៅរកផែនដីហើយអាចនឹងបុកចំភពផែនដីមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកនៅថ្ងៃទី ២ ខែវិច្ឆិកា។ លោកនិយាយថា “ដូច្នេះប្រសិនបើពិភពលោកត្រូវចប់នៅឆ្នាំ ២០២០ វានឹងមិនមែនជាកំហុសរបស់ចក្រវាលទេ”។

តារារូបវិទូដ៏ល្បីល្បាញរូបនេះបានបង្ហោះរូបថតនៃផ្ទាំងថ្មអវកាសឈ្មោះថា 2018VP1 នៅលើបណ្តាញសង្គម Instagram របស់គាត់ដោយនិយាយថាអាចម៍ផ្កាយកំពុងបោះពួយឆ្ពោះទៅរកផែនដីក្នុងល្បឿន ២១.៣០០ ម៉ាយក្នុងមួយម៉ោង (៣៤.២៨០ គីឡូម៉ែត្រក្នុងមួយម៉ោង)។ លោកបានបន្ថែមថា “វាមិនធំដល់ថ្នាក់បង្កមហន្តរាយនោះទេ”។

អាចម៍ផ្កាយ 2018VP1 បានស្ថិតនៅលើរ៉ាដាចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៨ នៅពេលដែលវាត្រូវបានរកឃើញដំបូងដោយមណ្ឌលតាមដានប៉ាឡូម៉ានៅរដ្ឋកាលីហ្វ័រញ៉ា។

អង្គការណាសាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះយ៉ាងណា​ អាចម៍ផ្កាយ 2018VP1 “មិនបង្កការគំរាមកំហែងដល់ផែនដីទេ”៕ ដោយ ៖ កញ្ញាដាលីស

អាចម៍ផ្កាយ 2018VP1 អាចនឹងបុកផែនដីនៅថ្ងៃទី២វិច្ឆិកា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឥណ្ឌូនេស៊ី​រាយការណ៍​ករណី​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ក្រសួងសុខាភិបាល​បានបង្ហាញ...

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ...

ការ​អ៊ុត​កៅស៊ូ​លើផ្លូវ​៣៤...

​ដោយៈ​ប​.​ខុន​/​ភ្នំព...

ប៉ូលិស​ហ្វីលីពីន​គំរាម​យក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...