ទឹកជំនន់រុញពីព្រំដែនថៃនៃស្រុកអារញ្ញាខេត្តស្រះកែវ មកដល់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហើយ

ដោយ:ភ្នំស្វាយ/ព្រំដែនកម្ពជា-ថៃ ៖ ទឹកជំនន់រុញធ្លាក់ពីព្រំដែនថៃនៃស្រុកអារញ្ញាខេត្តស្រះកែវ មកដល់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហើយ បន្ទាប់ពីអាជ្ញាធរថៃបានប្រកាសអាសន្នកាលពីរសៀលថ្ងៃទី១៨ខែតុលា ហើយអាជ្ញាធរកម្ពុជា បានជូនដំណឹងដល់ពលរដ្ឋនិងសាធារណៈជននៅក្រុងប៉ោយប៉ែតនៅពេលដដែលនោះ ។

មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចបានអោយកាសែតរស្មីកម្ពុជាដឹងកាលពីថ្ងៃទី១៩ខែតុលាថា ៖ មកទល់ពេលនេះធារទឹកក្នុងអូរជ្រៅជាអូរព្រំដែនកម្ពុជា ថៃបានហក់ឡើងលឿនចាប់ពីម្តុំឈមនឹងកាសុីណូផ្កាយ៥ និងផ្សាររោងក្លឿទៅដល់ស្ទឹងបត់ដែលស្ថិតនៅភាគខាងលិចនិងខាងត្បូងក្រុង ឬជាប់នឹងបណ្តោយព្រំដែន ។

ប្រភពបន្តថា មកទល់ពេលនេះ ពលរដ្ឋជាង៥០០គ្រួសារដែលមានទីលំនៅតំបន់ទំនាបមាត់អូររាប់រយគ្រួសារស្ថីតនៅ ក្បាលកោះ ប៉ោយប៉ែត អូរជ្រៅ សង្កាត់ប៉ោយប៉ែតនិងភូមិគីឡូម៉ែត្រលេខ៤ ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាល ត្រូវបានជន្លៀសពីទឺកជំនន់ ។
ឯពលរដ្ឋនៅភូមិសុខសាន្ត(អូរខៃដន)សង្កាត់និមិត្ត ក៏ត្រៀមខ្លួនដើម្បីជន្លៀស ដែរ ។

ក្រៅពីលំនៅឋានពលរដ្ឋ មានផ្លូវលំ ផ្លូវបេតុង ប៉ុស្តិ៍នគរបាលការពារព្រំដែន ស្នាក់ការភូមិ ផ្សាររ៉ាថ្មី ផ្សារមង្គល បានលិចបណ្តើរៗ ។

ឯផ្លូវជាតិលេខ៥ និងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិក៏បាននឹងកំពុងប្រៀបខ្លាំង ។ ក្នុងនោះទឹកច្រាលពីលូក៏បានធ្វើលិចខ្លះហើយ។ មន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ច កងកម្លាំងនគរបាល កងរាជអវុធហត្ថ យោធា ប្រជាការពារបានមមាញឹកចេញប្រតិបត្តិការជួយសង្គ្រោះ ជន្លៀសពលរដ្ឋដែលយល់ព្រមចាកចេញពីផ្ទះសម្បែងទៅទួលសុវត្ថិភាព២គឺនៅស្ថានីយ៍រថភ្លើងប៉ោយប៉ែត និងវត្តបាលីលេយ្យ។

ប៉ុន្តែក៏មានពលរដ្ឋមួយចំនួន មិនព្រមសហការនឹងអាជ្ញាធរ កងកម្លាំងដើម្បិចាកចេញដែរ។

សូមរំលឹកថា យោងការប្រកាសអាសន្នរបស់អាជ្ញាធរថៃនៅស្រុកអារញ្ញប្រាថេត ក៏ដូចខេត្តស្រះកែវ ប្រទេសថៃកាលពីថ្ងៃទី១៨ខែតុលា ដែលមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានដឹងដែរ បានព្រមានពីគ្រោះថ្នាក់ដិយទឹកជំនន់ដែលបើកបង្ហូរពីអាងទឹកធំៗនៅខេត្តប្រាជីនបូរីនិងខេត្តស្រះកែវដើម្បីបន្ធូរទឺកដែលហក់ព្រំះភ្លៀងធ្លាក់រណ្តំ។

ជាក់ស្តែងទឹកទាំងនោះបូកនឹងជំនន់ទឹកភ្លៀងបាននឹងកំពុងពន្លិចក្នុងភូមិសាស្ត្រប្រទេសថៃ ហើយហូរស្រុងចុះមកទឹកដីប្រទេសកម្ពុជានៅក្រុងប៉ោយប៉ែតមួយចំនួនហើយ ។

ក្នុងនោះទីធ្លាក្រុមផ្សាររោងក្លឿ ទល់មុខក្រុងប៉ោយប៉ែត ដែលជាទីលក់ដូរនិងប្រកបរបររកសុីរបស់ពលរដ្ឋខ្មែរ៨៥ភាគរយនោះបានលិចលង់ដោយអន្លើ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ធនាគារ អ អេច ប៊ី (ខេមបូឌា...

ប្រទេសកម្ពុជា ទីក្រុងភ្នំ...

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...