ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញៈតារាហ្វេសប៊ុក ម៉ែរួយ បានជូននូវ រថយន្តសង្រ្គោះបន្ទាន់ មួយគ្រឿង ដល់មន្ទីរពេទ្យស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ដើម្បីជាប្រយោជន៍ជួយ ដឹកអ្នកជំងឺយកទៅសង្រ្គោះបន្ទាន់។
ដោយមើលឃើញពីភាពចាំបាច់បន្ទាន់ម៉ែរួយនិងក្រុមហ៊ុនរួយអ៊ិនហ្វីនិធី បានបរិច្ចាកឡានសង្គ្រោះបន្ទាន់តម្លៃជិតពីរម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យបង្អែក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ។
ទោះបីមានងាឧកញ៉ា ប៉ុន្តែ ម៉ែ រួយ នៅតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់អ្នក ក្រខ្សត់ ជាពិសេសបូករួមនឹងការងារសង្គមមួយចំនួនធំ ដែលម៉ែរួយតែងតែធ្វើនិង ចូលរួមគ្រប់សកម្មភាពកន្លងមក៕