ដោយៈសរិទ្ធ/ភ្នំពេញៈ កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់ធំពីបណ្ណាគារ ឈិន គ័ង ត្រូវបានចាប់ផ្ដើមជាផ្លូវការកាលពីថ្ងៃទី១៨ ខែតុលា។ ក្នុងរយៈពេលដែលម៉ាក សម្ភារការិយាល័យដ៏ល្បីល្បាញរបស់ចិន M&G បានចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា កន្លងមកនេះ ក្រុមហ៊ុនបានផ្ដោតក្នុងការ បង្កើតនិងផ្សព្វផ្សាយនូវម៉ាកសញ្ញា ឈិន គ័ង ដើម្បីផ្តល់ជូនអតិថិជនកម្ពុជានូវផលិផលសម្ភារការិយាល័យដែលមានគុណភាព។ទន្ទឹមនឹងនេះក៏ជាផលិតផល ប្រកបដោយគុណភាពពីប្រទេសចិនផង ដែរ។
កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្មនេះនឹង ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា ដោយអំពាវនាវឲ្យប្រជាជនកម្ពុជា ទាំងអស់បង្ហាញសមត្ថភាពរបស់ខ្លួនយ៉ាង សកម្ម។ នេះមិនត្រឹមតែជាការប្រកួតប្រជែងប្រជាប្រិយភាពនិងទេពកោសល្យផ្ទាល់ខ្លួន ប៉ុណ្ណោះទេប៉ុន្តែក៏ជាឱកាសសំខាន់ដើម្បីលើក កម្ពស់វប្បធម៌ប្រពៃណីរបស់កម្ពុជានិងវប្បធម៌ម៉ាក ឈិន គ័ង ផងដែរ។ បណ្ណាគារ ឈិន គ័ង នឹងបន្តជួយដល់ការអភិវឌ្ឍផ្នែកទីផ្សារនិងវប្បធម៌នៅកម្ពុជា។
តារាល្បីក្នុងបណ្ដាញសង្គម និង អ្នកជំនាញផ្នែកអក្សរសាស្ត្រ ជាការរួមផ្សំដ៏ប្លែកអស្ចារ្យ ដែលនាំមកនូវបទពិសោធន៍ថ្មីសន្លាង។កម្មវិធីនេះ មិនត្រឹមតែបានអញ្ជើញតារាល្បីក្នុងបណ្ដាញសង្គមនៅកម្ពុជា មកធ្វើការផ្សព្វផ្សាយប៉ុណ្ណោះទេ ថែមទាំងបានអញ្ជើញក្រុមអ្នកជំនាញផ្នែកអក្សរសាស្ត្រខ្មែរ ចូលរួមធ្វើជាគណៈកម្មការផងដែរ។ មានទាំងប្រជាប្រិយភាពនិងជំនាញវិជ្ជាជីវៈទន្ទឹមគ្នា ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍នេះដែលធានាថាព្រឹត្តិការណ៍នេះត្រូវបានប្រព្រឹត្តទៅដោយបើកចំហនិងយុត្តិធម៌។
ការដាក់ពាក្យស្នើសុំចូលរួមក្នុងកម្មវិធីនេះ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២៨ ខែតុលា។ អ្នកអាចចូលរួមដោយការផ្ញើសារផ្ទាល់មកកាន់ទំព័រហ្វេសប៊ុក (M&G Cambodia) ។ ការជ្រើសរើសថាយតម្លៃជាសាធារណៈនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨ ខែតុលា ដែលនឹងធ្វើការជ្រើសរើសរង្វាន់ទី១ ចំនួន ១ រូប និងរង្វាន់ឆ្នើមចំនួន ១០ រូប។ អ្នកឈ្នះរង្វាន់ឆ្នើមនឹងទទួលបានឱកាសការងារនៅក្នុងបណ្ណាគារ ឈិន គ័ង ថែមទាំងមានឱកាសក្លាយជាទូតសុឆន្ទៈរបស់បណ្ណាគារ ឈិន គ័ង។ ពិធីប្រគល់រង្វាន់នៃកម្មវិធីនេះនឹងត្រូវធ្វើឡើងនៅថ្ងទី ២៨ ខែតុលា នៅពហុកីឡជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ។
លក្ខខណ្ឌតម្រូវៈ១.មានចំណេះដឹងនិងយល់ដឹងគ្រប់គ្រាន់អំពីបណ្ណាគារ ឈិន គ័ង។២.ប្រើពាក្យមានភាពច្នៃប្រឌិត មិនមានកំណត់ចំនួនពាក្យទេ ត្រូវសមស្របនឹងរូបភាព របស់ បណ្ណាគារ ឈិន គ័ង។៣ ងាយយល់ ងាយស្រួលក្នុងការចងចាំនិងផ្សព្វផ្សាយ។
ចំណែករង្វាន់ទី១. (ចំនួន ១ រូប)រង្វាន់ជាសាច់ប្រាក់ ២០០០ ដុល្លារ និងសម្ភារការិយាល័យដែលមានតម្លៃស្មើនឹង ១០០០ ដុល្លារនិង ការបញ្ចុះតម្លៃចំនួន ៣០ភាគរយ អស់មួយជីវិតនៅតាមបណ្ណាគារ ឈិន គ័ង គ្រប់សាខាទាំងអស់។រង្វាន់ឆ្នើម (ចំនួន ១០ រូប)រង្វាន់ជាសាច់ប្រាក់ ២០០ ដុល្លារសម្រាប់ម្នាក់ៗសម្ភារការិយាល័យ ដែលមានតម្លៃស្មើ នឹង ១០០ ដុល្លារ៕សរន