ហេតុផលល្អៗ ៥ យ៉ាង អ្នកគួរទិញម៉ូតូ Royal Enfield Himalayan ជិះ

Royal Enfield Himalayan គឺជាម៉ូតូសម្រាប់ការជិះ Off-road ដ៏ពេញនិយមបំផុតមួយ នៅលើទីផ្សារបច្ចុប្បន្ន ហើយវាមានហេតុផលល្អៗជាច្រើន ដែលអ្នកគួរទិញម៉ូតូ Royal Enfield Himalayan ជិះ។

១) លក្ខណៈពិសេស

ម៉ូតូ Royal Enfield Himalayan មានបំពាក់មកជាមួយនូវមុខងារ និងលក្ខណៈពិសេសជាច្រើន។ អ្វីដែលរឹតតែល្អនោះគឺ ម៉ូតូនេះនៅតែបន្តការធ្វើឲ្យប្រសើរ និងអាប់ដេត រាល់ពេលចេញស៊េរីថ្មី។ លក្ខណៈពិសេសទាំងនោះមានដូចជា ប្រព័ន្ធហ្វ្រាំង dual-channel ABS, electronic fuel injection, switchable ABS, ហ្វ្រាំងឌីសមុខក្រោយ, បូមប្រភេទ long-travel suspension, ជើងចាប់អីវ៉ាន់, កុងទ័រ LCD និង បូមក្រោយ mono-shock ជាដើម។

២) ម៉ាស៊ីនមានកម្លាំងខ្លាំង

ម៉ូតូ Royal Enfield Himalayan ដំណើរការដោយម៉ាស៊ីនកម្លាំង ៤១១សេសេ ហើយមានប្រព័ន្ធបញ្ចុះកម្តៅ air-cool ដែលធ្វើឲ្យម៉ាស៊ីនឆេះស្មើល្អ ហើយស្ទុះខ្លាំង។ ជាមួយគ្នានេះ ការបន្ថែមប៊ិចសាំង ជួយឲ្យការបើកបរកាន់តែរលូន និងប្រសើរ។ មិនតែប៉ុណ្ណោះកម្លាំងបង្វិលរបស់ម៉ាស៊ីនម៉ូតូ Himalayan គឺល្អបំផុតសម្រាប់តម្លៃរបស់វា។

៣) ផ្តល់ផាសុខភាពពេលបើកបរ

ថ្វីបើម៉ូតូនេះត្រូវបានផលិតផ្តោតខ្លាំងលើការជិះ Off-road ប៉ុន្តែក្រុមហ៊ុនក៏បានយកចិត្តទុកដាក់លើផាសុកភាពដែរ។ របាំងកញ្ចក់ការពារខ្យល់, កម្ពស់ខ្ពស់ និង ភាពងាយស្រួលបត់បែន ធ្វើឲ្យវាកាន់តែងាយស្រួល និងមានផាសុកភាព សម្រាប់ការជិះផ្លូវឆ្ងាយ។ចំណែកឯការបើកបរនៅក្នុងទីក្រុងវិញ វាកាន់តែផ្តល់ភាពងាយស្រួល ជាមួយនឹងកែប ទំហំ ធំ មាន សភាព ទន់ ហើយកែប នេះ មានកម្ពស់ ៨០០មីល្លីម៉ែត្រ ដែល ងាយ ស្រួល ក្នុង ការ ឡើង ជិះ ។

៤) សមត្ថភាព Off-road

វាគឺជាចំណុចខ្លាំងបំផុតមួយសម្រាប់ Royal Enfield Himalayan ដោយសារតែវាមានសមត្ថភាព Off-road ដ៏អស្ចារ្យ។ ម៉ាស៊ីនកម្លាំងខ្លាំងរបស់វានឹងជួយឲ្យអ្នកឆ្លងផុតស្ថានភាពផ្លូវពិបាកៗយ៉ាងងាយស្រួល ជាមួយនឹងកម្ពស់បាតផុតពីដី ២២០មីល្លីម៉ែត្រ។ លើសពីនេះទៅទៀត បូមមុខរបស់វាអាចអុកចុះក្រោម ២០០មីល្លីម៉ែត្រ ខណៈបូមក្រោយ ១៨០មីល្លីម៉ែត្រ។

៥) តម្លៃ

តម្លៃរបស់ម៉ូតូនេះក៏ជាមូលហេតុដ៏សំខាន់មួយសម្រាប់ជោគជ័យរបស់វាផងដែរ។ ម៉ូតូ Royal Enfield Himalayan មានតម្លៃចាប់ពី ៤៩០០ដុល្លារ ធ្វើឲ្យវាក្លាយជាម៉ូតូប្រភេទ Off-road មានតម្លៃសមរម្យបំផុតមួយ នៅលើទីផ្សារបច្ចុប្បន្ន។ ត្បិត ថា មិន មាន គូ ប្រជែងចំ ប៉ុន្តែ វា អាច ប្រៀប ធៀប នឹង ម៉ូតូ Triumph Tiger បាន៕ 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...