Home ព័ត៌មានអន្តរជាតិ អា​មេ​នី និង ...

អា​មេ​នី និង អា​ស៊ែ​បៃ​ហ្ស​ង់ បន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​ការរំលោភ​បទ​ឈប់​បាញ់​

​ទោះបីជា​មា​នារ​ខំប្រឹងប្រែង​សម្រាប់​បទ​ប​ឈប់​បាញ់​ជា​លើក​ទី ២ ក៏​ដោយ​ប្រទេស​អា​មេ​នី​និង​អា​ស៊ែ​បៃ​ហ្សង់​កាលពី​ថ្ងៃអាទិត្យ​ទី​១៨​តុលា បាន​ចោទប្រកាន់​គ្នា​ពី​បទ​រំលោភ​បទ​ឈប់​បាញ់​ថ្មី នៅក្នុង​​ជម្លោះ​បំផ្លិចបំផ្លាញ​របស់​ពួកគេ​នៅ​តំបន់​ជម្លោះ​ផ្តាច់​ទឹក​ដី​ណាហ្គ័រ​ណូ កា​រ៉ា​បាក់​។​

​បទ​ឈប់​បាញ់​ចុងក្រោយ​នេះ ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​និង​ចូល​ជា​ធរមាន​នៅ​ពាក់កណ្តាល​អធ្រាត្រ​គឺជា​ការ​ខំប្រឹងប្រែង​លើក​ទី​២​ដើម្បី​បង្កើត​បទ​ឈប់​បាញ់​ចាប់តាំងពី​ការប្រយុទ្ធ​គ្នា​ខ្លាំង​​រវាង​កងកម្លាំង​អា​មេ​នី​និង​អា​ស៊ែ​បែ​ហ្សង់ បាន​ផ្ទុះឡើង​នៅ​តំបន់​ណាហ្គ័រ​ណូ កា​រ៉ា​បាក់ កាលពី​ថ្ងៃទី ២៧ ខែ​កញ្ញា​។ ការប្រយុទ្ធ​និង​ការបាញ់​ផ្លោង​បាន​សម្លាប់​មនុស្ស​រាប់រ​យ​នាក់ ដោយ​រួមទាំង​ជន​ស៊ីវិល​​ច្រើន​នាក់​និង​ធ្វើឱុ្យ​ជម្លោះ​កាន់តែ​រីក​ធំ​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​ការប្រយុទ្ធ​គ្នា​ដោយ​បាញ់កាំភ្លើង​ធំ គ្រាប់​រ៉ុកកែត​និង យន្តហោះ​ដ្រូ​ន​បាន​បន្ត​កើត​ឡើង​ទោះបី​មាន​ការអំពាវនាវ​ជាច្រើន​ដង​ពី​ប្រទេស​ជាច្រើន​ដើម្បី​បញ្ឈប់​អរិភាព​ក៏ដោយ ហើយ​វា​ក៏​អាច​ឃើញ​ កាន់តែ​ច្បាស់​នៃ​ជម្លោះ​កាន់តែ​ធំ​ដែល​អាច​អូសទាញ​ប្រទេស​រុស្ស៊ី​និង​តួ​ក​គី​ឱ្យ​ចូល​ពាក់ព័ន្ធ​និង​គំរាមកំហែង​ដល់​ការនាំចេញ​ថាមពល​សមុទ្រ​កាស​ព្យែន ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អា​មេ​នី បាន​និយាយថា​ក្រុម​មន្ត្រី​យោធា​អា​មេ​នី​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ អំពី​ការ​បាញ់កាំភ្លើង​ធំ​និង​មី​ស៊ី​ល​ដោយ​កងទ័ព​អា​ស៊ែ​បៃ​ហ្សង់​នៅក្នុង​តំបន់​ជម្លោះ​​នោះ​នៅ​ពេលយប់ ហើយ​នៅ​ពេល​ព្រឹក ស​ត្រូវបាន​ធ្វើ​ការវាយប្រហា​រ​នៅ​តំបន់​ភាគខាងត្បូង និង​មាន​អ្នករបួស​និង​ស្លាប់​ទាំង​សងខាង​។​

​ចំណែក​ក្រសួងការបរទេស​អា​ស៊ែ​បៃ​ហ្ស​ង់ បាន​និយាយថា កងទ័ព​អា​មេ​នី បាន​ប្រើប្រាស់​កាំ​ង​ភ្លើង​ធំ​និង​កាំភ្លើងត្បាល​នៅ​តំបន់​ជម្លោះ​នៅ​នៅ​ពេលយប់ ទោះបីជា​មាន​បទ​ឈប់​បាញ់​ក៏​ដោយ​ហើយ​នៅ​​ពេលព្រឹក បាន​ធ្វើ​ការវាយប្រហារ​ទៅលើ​តំបន់​ផ្សេងៗ​ទៀត​។ ក្រសួង​នេះ បាន​ចោទប្រកាន់​អា​មេ​នីថា​បាន​ប្រើប្រាស់​អាវុធ​ធុន​ធំ​ដើម្បី​វាយប្រហារ​លើ​ទីតាំង​កងទ័ព​អា​ស៊ែ​បៃ​ហ្សង់​នៅ​តំបន់​ណាហ្គ័រ​ណូ កា​រ៉ា​បាក់ នៅតាម​ព្រំដែន ប៉ុន្តែ ក្រុម​មន្ត្រី​យោធា​អា​មេ​នី​បាន​បដិសេធ​ការអះអាង​ដូចនេះ​។​

​កងទ័ព​អា​ស៊ែ​បៃ​ហ្សង់​ក៏​បាន​និយាយ​ផងដែរ​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង Su-25​មួយ​គ្រឿង​របស់​អា​មេ​នី​ដែល​វាយប្រហារ​តាម​អាកាស​ទៅលើ​ទីតាំង​របស់​កងទ័ព​អា​ស៊ែ​បៃ​ហ្សង់​នៅ​តំបន់​Jabrayil ប៉ុន្តែ អ្នកនាំពាក្យ​អា​មេ​នី បាន​ច្រានចោល​សេចក្តីថ្លែងការណ៍​នោះ​ដោយ​ថា​វា​មិន​ពិត​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ថ្កោលទោស​ការវាយប្រហារ​ពី​ភាគី​ទាំង​២​នេះ​ទៅ​លើ​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ​និង​សម្តែង​ការសោកស្តាយ​ខ្លាំង​ដែល​ភាគី​សង្គ្រាម​ទាំង​នេះ​បាន​ព្រ​​ងើយ​កន្តើយ​ការអំពាវនាវ​ជាច្រើន​លើ​ក​របស់​សហគម​ន៍​អន្តរជាតិ​ឱ្យ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ ជាបន្ទាន់​៕​ប្រែ​សម្រួល​៖​សុខា​/sn

ផ្ទះ​ជា​ច្រើន តាម​សេចក្តីរាយការណ៍​ថា​ត្រូវ​បាន​បំផ្លាញ​ដោយ​ការបាញ់​កាំភ្លើង​ផ្លោង​ពី​យោធា​អា​ស៊ែ​បៃ​ហ្សង់​នៅ​តំបន់ជម្លោះ​ណាហ្គ័រ​ណូ កា​រ៉ា​បាក់ កាលពី​ថ្ងៃទី​១៧​ខែតុលា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...