Home ព័ត៌មានជាតិ សន្តិសុខ ​ឪពុកចុង​រំលោ...

​ឪពុកចុង​រំលោភ​កូនដើម​រហូត​មាន​ផ្ទៃពោះ​៤​ខែ​ត្រូវ​ចាប់ខ្លួន​ហើយក៏​ចងកសម្លាប់​ខ្លួនឯង​

ដោយ​គូលែន​/​សៀមរាប​:​ឪពុកចុង​ម្នាក់​បាន​រំលោភ​កូនដើម​របស់ខ្លួន​រហូត​មាន​ផ្ទៃពោះ​៤​ខែ​ប្រពន្ធ​ក៏​ប្តឹង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។​បន្ទាប់ពី​ឃុំខ្លួន​ជនសង្ស័យ​បាន​ចងកធ្វើអត្តឃាត​ខ្លួនឯង​នៅក្នុង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​។​ករណី​ចាប់ខ្លួន​ឪពុកចុង​នោះ បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី​១៧​ខែតុលា ឆ្នាំ​២០២០​មក​ម្លេះ​ដែល​ស្ថិត​នៅផ្ទះ​ជនរងគ្រោះ​ក្នុងភូមិ​គោត​ធ្លក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​ប្រភពព័ត៌មាន​បាន​និយាយ​ល្ងាច​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២០​ថាៈ​ករណី​ឪពុកចុង​ចាប់រំលោភ​កូនដើម​រហូត​មាន​ផ្ទៃពោះ​៤​ខែ​ទើប​បែកការណ៍​ដឹង​ដល់​ម្តាយ​ត្រូវបាន​ម្តាយ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ក​ណ្តែ​ង​ដើម្បីឱ្យ​ចាប់ខ្លួន​។​ក្រោយមក​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​។​

​ពេល​បញ្ជូន​ទៅដល់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ជន​សង្ស័យ​បាន​ចងកសម្លាប់ខ្លួន​នៅក្នុង​បន្ទប់​ឃុំឃាំង​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ស្នងការ​ទាំង​ព្រឹក​។​ប្រភព​ដដែល​បាន​និយាយថាៈ​ឪ​ពុង​ចុង​និង​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​បាន​ស្រឡាញ់គ្នា​រយៈពេល​៤​ឆ្នាំ​មិនបាន​រៀបការ​ទេ​គ្រាន់តែ​សែនព្រេន​ប៉ុណ្ណោះ​។​ចំណែក​ម្តាយ​ឈ្មោះ​ពា​ញ​សារី​អាយុ​៤៣​ឆ្នាំ​មុខរបរ​ចិញ្ចឹម​មាន់​,​ប្តី​ចុង​មានឈ្មោះ​ស័​ក្ត​សំ​អូន​អាយុ​៦២​ឆ្នាំ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ហើយ​បាន​ចំណងដៃ​កូនប្រុស​មួយ​អាយុ​៤​ឆ្នាំ​។​

​រីឯ​កូន ប្តី មុន ចំនួន​៣​នាក់ ស្រី​ទាំង​៣​នាក់ ៖​ទី​១​ឈ្មោះ​កេ​ត​ដា​នី​អាយុ​១៩​ឆ្នាំទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ,​ទី​២ ឈ្មោះ កេ​ត ស្រី ណាប់ អាយុ​១៧​ឆ្នាំ , ទី​៣ ឈ្មោះ​កេ​ត លី​សារ អាយុ​១៤​ឆ្នាំ ត្រូវជា​កូនពៅ ដែល​ប្តី​ចុង​ចាប់រំលោភ​រហូត​មាន​ផ្ទៃពោះ​៤​ខែ​នោះ​៕S/

​រូបភាព​: ឪពុកចុង​រំលោភ​កូនដើម​រហូត​មាន​ផ្ទៃពោះ​៤​ខែ ត្រូវបាន​ចាប់ខ្លួន ហើយ​បាន​ចងករ​ធ្វើអត្តឃាត​ខ្លួនឯង​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...