ជន​មិន​ស្គាល់មុខ​ចំនួន​៦​នាក់ កាប់​ទៅលើ​ជនរងគ្រោះ​ម្នាក់​របួស​យ៉ាងធ្ងន់ធ្ងរ​

1112
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: នៅវេលា​ម៉ោង​១៤.២០​នាទី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៨ នៅតាម​ផ្លូវជាតិ​លេខ​៦​ចំណុច​ភូមិ​ពួក​ថ្មី​ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប មាន​ករណី​ហិង្សា​ដោយ​ចេតនា ដោយមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​០៦​នាក់ ជិះ​ម៉ូតូ​០៣​គ្រឿង មក​កាប់​ទៅលើ​ជន​លើ​ជនរងគ្រោះ​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ង​ន់​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ពួក​បាន​ប្រាប់​ភ្នាក់ងារ​រស្មី​កម្ពុជា​ថា ជនរងគ្រោះ​មាន ឈ្មោះ លឹម ហ៊ុន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទំ​លំនៅ​ក្នុងភូមិ​គោក​ឫស្សី ឃុំ​កែវ​ពណ៌ ស្រុក​ពួក​
​ខេត្តសៀមរាប​។ ជនរងគ្រោះ​ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់​ត្រូវ ចំនួន​០៣​កន្លែង បណ្តាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់​។​

​ប្រភព​បន្ថែមថា មុនពេល​កើតហេតុ ជ​នង​គ្រោះ​កំពុង​ឈរ​នៅ​កន្លែងកើតហេតុ ហើយ​ក៏មាន​ម៉ូតូ​ចំនួន​៣​គ្រឿង​ជិះ​មក​ឈប់ ហើយ​ធ្វើ​សកម្មភាព​កាប់​ដោយ​កាំបិត​មកលើ​ជនរងគ្រោះ​តែម្តង​។ ក្រោយពី​ធ្វើ​សកម្មភាព ហើយ​ជនដៃដល់​បាន​បើក​ម៉ូតូ​គេចខ្លួន​អស់​។ ចំណែក​ជនរងគ្រោះ ក៏ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដើម្បី​ព្យាបាល​ភ្លាមៗ​នោះដែរ​។ ករណីនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ទៅតាម​នីតិ​វិធ​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម