Home កីឡា ជែ​ម៏ កា​រ៉ា​...

ជែ​ម៏ កា​រ៉ា​ហ្គ័​រ ថា ហ៊ែ​រី ខេន ជា​កីឡាករ​ម្នាក់​ដែល​ប​ញ្ចូ​ន​បាល់​ឲ្យ​ដៃគូ​បានល្អ​

លោក ជែ​ម៏ កា​រ៉ា​ហ្គ័​រ បានចាត់ទុក ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) ថា ជា​កីឡាករ​ម្នាក់ ក្នុងចំណោម​កីឡាករ​ដែល​ប​ញ្ចូ​ន​បាល់​ឲ្យ​ដៃគូ​បានល្អ​បំផុត​ក្នុង​ពិភពលោក បន្ទាប់ពី​កីឡាករ រូបនេះ​បាន​ជួយ​បង្កើត​ឱកាស​ឲ្យ​កីឡាករ សន់ ហឿង​មីន (Son Heung Min) រក​គ្រាប់​បាល់ បើកឆាក​អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម West Ham កាលពី​យប់​ថ្ងៃអាទិត្យ​។​

​ខេន ចាប់ផ្តើម​បានល្អ និង​បាន​ជួយ​បង្កើត​ឱកាស​រក​គ្រាប់​បាល់​៧​លើក​រួចមកហើយ​នៅ រដូវ​កាល​នេះ មុនពេល​រកបាន​២​គ្រាប់​ដោយ​ខ្លួនឯង ដើម្បី​ជួយ​ឲ្យ​ក្រុម Spurs នាំមុខ ៣-០ មុន នៅ​នាទី​ទី​១៦​។​

​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​បាន​បណ្តើរ​បាល់​ដោយ​ខ្លួនឯង​ចូល​ជ្រៅ​និង​បន្ទាប់មក​ក្រឡេកមើល ការរត់​របស់​កីឡាករ សន់ ហឿង មីន មុនពេល​ប​ញ្ចូ​ន​បាល់​ដ៏​ល្អ​សម្រាប់​មិត្ត​រួម​ក្រុម​ដែល​បន្ថែម បញ្ចូល​ទី​យ៉ាង​ល្អឥតខ្ចោះ​។​

​កន្លងមក​គេ​បានដឹងថា ខេន គឺជា​កីឡាករ​ដែល​ពូកែ​ទាត់​បញ្ចូល​ទី​ប៉ុន្តែ​នៅ​រដូវ​កាល​នេះ​គាត់​បាន បង្ហាញ​សម្ថ​ត​ភាព​ប​ញ្ចូ​ន​បាល់​វិញ​ម្តង ហើយ កា​រ៉ា​ហ្គ័​រ បានចាត់ទុក​កីឡាក​រូបនេះ​ថា ជា​កីឡាករ ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ការប្រកួត​កាលពី​រាត្រី​ថ្ងៃអាទិត្យ​។​

​កា​រ៉ា​ហ្គ័​រ បាន​និយាយថា “​ហ៊ែ​រី ខេន គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែល​ប​ញ្ចូ​ន​បាល់ បានល្អ​បំផុត​ក្នុង​វិស័យ​បាល់ទាត់​ក្នុង​ពិភពលោក​។ ខ្ញុំ​មិន​សំដៅ​តែ​លើ​ការជួយ​បង្កើត​ឱកាស​ទេ ហើយ​កីឡាករ​រូបនេះ​អាច​រកបាន​គ្រាប់​បាល់​ដោយ​ខ្លួនឯង​ផងដែរ​ក្នុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​”​។​

​សម្រាប់​គ្រាប់​បាល់​ដំបូង​នេះ ខេន បានបង្ហាញ​សមត្ថភាព​បញ្ជូន​បាល់​ជាថ្មី​ម្តងទៀត​និង ភាពស៊ីសង្វាក់​ជាមួយ​មិត្ត​រួម​ក្រុម​ដូចជា​កីឡាករ លូ​កាស ម៉ូ​រ៉ា និង​កីឡាករ​ផ្សេងៗ​ទៀត ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...