ដោយទេពកង្រី/កំពង់ឆ្នាំង:បុរសម្នាក់ដែលទឹកហូរកួចយកទៅបាត់គ្រាដែលគាត់ហែលឆ្លងទៅកាប់ឬស្សីហើយហែលឆ្លងយកត្រឡប់មកវិញត្រូវបានក្រុមគ្រួសារនិងសមត្ថកិច្ចនិងអាជ្ញាធមូលដ្ឋានបានរកសាកសពឃើញហើយ។សាកសពជនរងគ្រោះរកឃើញនៅខាងក្រោយរោងចក្រទឹកកកដែលស្ថិតក្នុងភូមិកាកាបឃុំក្លុងពពកស្រុកទឹកផុសខេត្តកំពង់ឆ្នាំងរសៀលថ្ងៃទី១៩តុលា២០២០

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាសាកសពជនរងគ្រោះត្រូវបានហូរតាមទឹកធ្លាក់មកខាងក្រោមចម្ងាយប្រមាណជា១គីឡូម៉ែត្រពីកន្លែងកើតហេតុគ្រាដែលទឹកស្ទឹងបានស្រកទៅវិញ។ទាំងក្រុមគ្រួសារសាច់ញាតិទាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានព្យាយាមរកជាច្រើនថ្ងៃទើបរកសាកសពឃើញដែលមានស្ថានភាពហើមទៅហើយបាននាំយកទៅលំនៅស្ថានរៀបចំធ្វើបុណ្យ។

សូមបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៧ខែតុលា ឆ្នាំ២០២០កន្លងទៅ។ ជនរងគ្រោះមានឈ្មោះ ទេព បឿន ភេទប្រុស អាយុ៤១ឆ្នាំមានប្រពន្ធឈ្មោះ ក្រឹងងិត អាយុ៤៥ឆ្នាំមានទីលំនៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕S/

