ដោយ៖តារារិទ្ធ៖ភ្នំពេញ៖ផេកហ្វេសបុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឲ្យដឹងថាគិតត្រឹមម៉ោងគិតត្រឹមម៉ោង ៤:៣៤នាទីថ្ងៃរសៀលថ្ងៃទី១៩តុលា២០២០នេះថវិកាទទួលបានពីសប្បុរស ជនមានចំនួន៦,៩៥៧,៥២៤លានដុល្លារ,លុយខ្មែរ៣៩៦,៥២៥,០០០រៀល(គិតជាដុល្លា រស្មើនិង៩៦,៧១៣ ដុល្លារ)និង៥.០០០€ (ប្រាំពាន់អឺរ៉ូ) បើសរុបជាដុល្លារជាង៧ លានដុល្លារអាមេរិកដើម្បីជួយដល់រាជរដ្ឋាភិបាលក្នុងការចូលរួមជួយដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ទិន្នន័យផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០គិតពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី១៩ខែតុលាឆ្នាំ២០២០ បានបង្កផលប៉ះពាល់ដល់ ១៩ រាជធានី-ខេត្តស្មើ៩១ក្រុង ស្រុក ខណ្ឌរួមមាន៖ខេត្តពោធិ៍សាត់,ខេត្តប៉ៃលិន,បន្ទាយមានជ័យ,រាជធានីភ្នំពេញ,បាត់ដំបង ,ស្វាយរៀង,ឧត្តរមានជ័យ,ខេត្តសៀមរាប,តាកែវ,កំពង់ស្ពឺ,មណ្ឌលគិរី,ព្រះ សីហនុ,ខេត្តកោះកុង,ព្រះវិហារ,ស្ទឹងត្រែង,កំពង់ចាម, កណ្តាល ,កំពង់ឆ្នាំង និងខេត្តកំពង់ធំ។

ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ប្រជាជនប្រមាណ ៧៨,០៥៦ គ្រួសារស្មើប្រមាណ ៣១២, ២២៤ នាក់, ប្រជាជនជម្លៀសចេញពីភូមិដ្ឋាន៩,៣៤៩គ្រួសារស្មើ ៣៧,៣៩៦នាក់,ផ្ទះប៉ះពាល់៧៣,៧២០ខ្នងនិងខូចខាត៥៦ខ្នង, សាលារៀនលិចទឹក៥៦៨កន្លែង,ស្រូវលិចទឹក ២១៣,២៨៩ហិកតានិងដំណាំរួមផ្សំលិចទឹក ៧៩,៨៨៨ហិកតា,ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហមប៉ះពាល់ ៣៩៣ គ.ម, ផ្លូវលំជនបទលិចទឹកប្រមាណ១,៤៦៧ គ.ម,ទំនប់ប៉ះពាល់ ២៤គ.ម ប្រឡាយមេប៉ះពាល់១៩៧.៣ គ.ម,ប្រឡាយរងប៉ះពាល់ប្រមាណ១៤១.៦ គ.ម ,ប្រ រឡាយស្រោចស្រពប៉ះពាល់ប្រមាណ ៨៥.៩ គ.ម ។

ប្រជាជនស្លាប់ដោយទឹកជំនន់ទឹកភ្លៀងមានចំនួន២៥នាក់ គឺមាននៅខេត្តបន្ទាយមាន ជ័យចំនួន១៥នាក់,ព្រះសីហនុចំនួន២នាក់,ពោធិសាត់ចំនួន៣នាក់,ប៉ៃលិនចំនួន១នាក់និងខេត្តកំពង់ធំចំនួន៤នាក់ ។

គួររំលឹកថា៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានផ្តល់ជូនទៅបណ្តាខេត្តដែល រងគ្រោះធ្ងន់ធ្ងរចំនួន៩ដែលមានទឹកប្រាក់ចំនួន ៨០ ម៉ឺនដុល្លារអាមេរិកដើម្បីដោះស្រាយបញ្ហាចំពោះមុខ ។ ក្នុងចំណោមរាជធានី-ខេត្តទាំង៩ ដែលទទួលបាន ថវិកាឧបត្ថម្ភពីសម្តេចតេជោនាយករដ្ឋមន្ត្រីរួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន ខេត្តទាំង៤នេះទទួលបានថវិកា១០ ម៉ឺនដុល្លារក្នុង១ខេត្តនិងខេត្តចំនួន៤ទទួលបានថវិ កា៥ ម៉ឺនដុល្លារក្នុងមួយខេត្តរួមមានខេត្តព្រះសីហនុ ស្ទឹងត្រែង កំពង់ស្ពឺ និងកំពង់ធំចំ ណែកខេត្តបន្ទាយមានជ័យទទួលបានថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក។ដោយឡែកកា លពីព្រលប់ថ្ងៃទី១៧ខែតុលា២០២០សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបានសម្រេ ចឧបត្ថម្ភគ្រួសារសពដែលស្លាប់ដោយ សារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងចំនួន២០ នាក់ក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ១០ លានរៀល ៕

