Home ព័ត៌មានជាតិ សង្គម កៀរគរ​ជំនួយ​អ...

កៀរគរ​ជំនួយ​អង្ករ​ជាង​៣០​តោន​ផ្តល់​ដល់​អាជ្ញាធរខេត្ត​ជួយ​ពលរដ្ឋ​ដែល​ប៉ះពាល់​ដោយ​ទឹកជំនន់​

ភ្នំ​ខៀវ​/​បាត់ដំបង​៖​អ្នកស្រី​ធី​សុវណ្ណ​ថា​បាន​កៀរគរ​នូវ​ជំនួយ​អង្ករ​ជាង​៣០​តោន​ផ្តល់​ដល់​អាជ្ញាធរខេត្ត​ចំនួន​៣​សម្រាប់​ឧ​ប​ត្ត​ម្ភ​ជួយ​ដល់​ពលរដ្ឋ​ដែល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​។​ក្នុងឱកាស​ចុះ​ប្រគល់​គ្រឿងឧបភោគ បរិភោគ​ដល់​អាជ្ញាធរខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០​អ្នកស្រី ធី សុវណ្ណ​ថា​បានឱ្យដឹងថា​៖​ក្នុងស្ថានភាព​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​កំពុងមាន​វិបត្តិ​រងគ្រោះ​ដោយសារ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​។​

​អ្នកស្រី​ក៏ដូចជា​ស្វាមី​រួម​បណ្តា​មិត្តភក្តិ​ជាច្រើន​ទៀត​ជា​អា​ជីករ​ម្ចាស់​ក្រុមហ៊ុន​ដែលមាន​ឈាមជ័រ​ជា​កូន​ខ្មែរ​និង​មាន​ទឹកចិត្ត​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​។​បាន​មូលមតិ​គ្នា​កៀរគរ​បង្កើត​នូវ​មូលនិធិ​តាមតែ​អាចធ្វើ​ទៅបាន​មួយចំនួន​មក​ប្រគល់ជូន​ដល់​អាជ្ញាធរខេត្ត​ប្រយោជន៍​ទុក​សម្រាប់​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅតាម​តំបន់​នីមួយៗ​។​

​អ្នកស្រី​ធី​សុវណ្ណ​ថា​បន្តថា​៖​ជំនួយ​ដែល​នាំយកមក​សម្រាប់​ជួយសង្គ្រោះ​បឋម​ដល់​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដោយ​ទឹកជំនន់​នេះ​ទទួល​មកពី មូលនិធិ​ក្រុមហ៊ុន NSZ. មូលនិធិ ធី សុវណ្ណ​ថា​. មូលនិធិ​ឧកញ៉ា ហ៊ួ​ត ថា​. មូលនិធិ នួន អក​. មូលនិធិ ផ្សារ ខេ​ស៊ី​. មូលនិធិ​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា​. និង​មូលនិធិ CEO Khmer club​។


​អំណោយ​ទាំងអស់​រួមមាន​: អង្ករ​ចំនួន​៣៣​តោន មី ៥០​កេស​. ទឹក​ស៊ី​អី​វ​ចំនួន ២០​យួរ​. ទឹកត្រី​២០​យួរ​.​និង​ត្រីខ​ចំនួន​២០​កេស​ផងដែរ​។​ក្នុងនោះ​បានចែង​ចែក​ជួយ​ឧ​ប​ត្ត​ម្ភ​ក្នុង​គោលបំណង​សម្រាល​បន្ទុក និង​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​នូវ​អង្ករ​ចំនួន ១១ តោន​. ខេត្តពោធិ៍សាត់ អង្ករ​ចំនួន ១៣ តោន​. ខេត្តកំពង់ស្ពឺ ជួយ​នូវ​អង្ករ​ចំនួន ១០ តោន ក្រៅពីនេះ​ក៏មាន​មី​. ត្រី ខ​. ទឹកត្រី​. ទឹក​ស៊ី​អី​វ​មួយចំនួនទៀត​នៅ​បណ្តា​ខេត្ត​នីមួយៗ​។​

​តាងនាម​ជា​អាជ្ញាធរខេត្ត​ក្នុង​តំបន់​រង​ការប៉ះពាល់​លោក​ងួន​រតន​:​អភិបាលខេត្ត​បាត់ដំបង​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សណ្តាន​ចិត្ត​ដ៏​ប្រពៃ​ក្នុង​ស្មារតី​ជួយ​គ្នា​ក្នុង​គ្រា​មានការ​លំបាក​របស់​ស​ប្បុរ​សជន​ទាំងអស់ ទាំង​ចំពោះ​ពេលនេះ និង​នាពេល​កន្លងមក​។ អាជ្ញាធរ ក៏ដូចជា​មន្ត្រី​កាកបាទក្រហមកម្ពុជា​ខេត្ត​និង​បន្ត​ខិតខំ​បំពេញ​នូវ​តួនាទី​ដ៏​ចាំបាច់​របស់ខ្លួន​ហើយ​និង​នាំយក​នូវ​ជំនួយ​ទាំងអស់នេះ​ទៅ​បែងចែក​ឱ្យបាន​ទៅដល់​ដៃ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​មិនឱ្យ​ល្អៀង​ឡើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...