Home ព័ត៌មានជាតិ សន្តិសុខ ​ចុះ​លេង​ទឹកជ...

​ចុះ​លេង​ទឹកជា​មួយ​ឪពុក​ទឹក​កួច​លង់​ស្លាប់​

ដោយ​គូលែន​/​សៀមរាប​: មាន​ករណី​ក្មេងស្រី​លង់ទឹក​ស្លាប់ នៅ​ចំណុច​អូរ​ក្រោម​ស្អាន​ថ្ម ក្នុងភូមិ​គោក​ចាន់ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​រសៀល ទើប​រក​សាកសព​ក្មេងស្រី​រងគ្រោះ​ឃើញ​។​

សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង បាន​និយាយថា ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ មានគ្រួសារ​មួយ​មាន​គ្នា​ចំនួន​៧​នាក់ បាន​ជិះ​រ៉ឺម៉ក​ម៉ូតូ​ពី​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប នាំគ្នា​មកលេង​ទឹក​ខាងក្រោម​ស្ពាន​កន្លែងកើតហេតុ​ទាំងអស់គ្នា​អត់​តែ​ម្តាយ​និង​កូនតូច​ម្នាក់​តែប៉ុណ្ណោះ​។​


​សមត្ថកិច្ច​បាន​បន្តថា​ចំណែក​ឪពុក​នឹង​កូនស្រី​ប្រុស​ចំនួន​៥​នាក់​បាន​លេង​ទឹក​ជុំគ្នា​។​នៅពេល​កំពុង​លេង​ទឹក​កូនស្រី​ជា​ជនរងគ្រោះ​បាន​លេង​ឆ្ងាយ​ពី​ឪពុក​ក៏​ធ្លាក់ចូល​ទឹក​ជ្រៅ​ជម្រៅ​ប្រហែល​៥​ម៉ែត្រ​ក្នុង​អូ​កាយ​ថ្មី បណ្តាលឱ្យ​លង់ ។​ពេលនោះ​ទាំង​ឪពុក​និង​បងប្អូន បាន​ខំ​មុជ​រាវរក​យ៉ាងណា​ក៏​ពុំ​ឃើញ​ឡើយ រួមទាំង​កម្លាំង​សម្ថ​កិច្ច​នឹង​ប្រជា​កា​ពារ​បាន​រក​ទាំងយប់​ទាំង​ថ្ងៃ​។​

សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​មានឈ្មោះ នាថ សុនី ភេទ​ស្រី អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​បឹង​ដូន​ប៉ា​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។​ក្រោយពេល​រកឃើញ​សព​ជនរងគ្រោះ​សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ពិនិត្យឃើញថា​សព​ជនរងគ្រោះ​ពិតជា​បាន​លង់ទឹក​ស្លាប់​មែន​៕S/

​រូបភាព​: ចុះ​លេង​ទឹកជា​មួយ​ឪពុក​ទឹក​កួច​លង់​ស្លាប់​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

នគរបាល​ខណ្ឌ​សែន សុខ ផ្ដល់...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ជនសង្ស័យ​គ្រឿង​៨​នាក់ ឆ្ល...

​ដោយ​:​អង្គា​រ៍​ហេង​/​ភ្ន...

ប្រទេស​នូ​វែ​ល​សេ​ឡង់​និង...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ​គ...

គួរតែ​បំពាក់​កាំ​ម៉ា​រ៉ា​...

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​...