ដោយរិទ្ធិសែន/ពោធិ៍សាត់ ៖យុវជនម្នាក់ដែលមានសតិមិនប្រក្រតី ព្រមទាំងមានជំងឺប្រចាំកាយ ត្រូវបានប្រជាពលរដ្ខ ប្រទះឃើញស្លាប់អណ្តែតទឹកក្នុងស្រះ ខាងក្រោយផ្ទះគេនៅភូមិផ្ទះព្រីង ឃុំកោះជុំស្រុកកណ្តៀងខេត្តពោធិ៍សាត់។សមត្ថកិច្ចបានឱ្យដឹងថានៅវេលាម៉ោង៧ព្រឹក ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិឃុំ ស្រុកខាងលើ។

បើតាមការបំភ្លឺរបស់គ្រួសារជនរងគ្រោះ ថាកូនរបស់គាត់មានឈ្មោះ តិល ចាន់នី ភេទប្រុសដែលមានសតិមិនប្រក្រតី ហើយមានរោគស្កន់ប្រកាច់ប្រចាំកាយទៀតផង ។
លុះនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៨និង២០នាទី ថ្ងៃទី១៨តុលា២០២០ឈ្មោះតិល ចាន់នី បានចេញពីផ្ទះបាត់មិនដឹងជាទៅទីកន្លែងណាទេ។
ស្រាប់តែព្រឹកថ្ងៃទី១៩ខែតុលាទើបអ្នកស្រុកបានមកប្រាប់ថាកូនរបស់គាត់បានលង់ទឹកស្លាប់បាត់ទៅហើយ ។សមត្ថកិច្ចនគរបាលស្រុកកណ្តៀង បានឱ្យដឹងថា ៖ ក្រោយទទួលបានព័ត៌មាន ភ្លាមសមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុពិនិត្យមើលសាកសពស្គាល់អត្តសញ្ញាណជនរងគ្រោះនិង មានទីលំនៅភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ៕S/