Home ព័ត៌មានជាតិ សន្តិសុខ គ្រោះថ្នាក់​ច...

គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល​ឱ្យ​មនុស្ស​ស្លាប់​ជិត​៧០០​នាក់​និង​របួស​ជាង​២.០០០​នាក់​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែតុលា​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១៧២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ បានកើត​ឡើង ១.៤១០​លើក ស្លាប់​មនុស្ស​ចំនួន ៦៩៥​នាក់ របួស​ចំនួន ២.១៨២​នាក់ ក្នុងនោះ​របួសធ្ងន់ ១.៣០៦​នាក់​។

​សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ កើតឡើង​ចំនួន ១០​លើក ស្លាប់ ៣​នាក់ និង​របួស​២៥​នាក់​ក្នុងនោះ​របួសស្រាល​១៣​នាក់​និង​ធ្ងន់​១២​នាក់​។​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បន្តទៀតថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៧២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៩២៩១១​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៤២.៥២៧​គ្រឿង និង​រថយន្ត​មាន​ចំនួន ៤៩.៧៩២​គ្រឿង (​រថយន្ត​តូច ៥០.៣៨៤​គ្រឿង និង​រថយន្ត​ធំ ៧.២៨៩​គ្រឿង​)​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular