​អង្គការ​CCF​ទទួល​អំណោយ​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាមរយៈ​លោក​ហ៊ុន​ម៉ា​ណែ​ត​លោកស្រី​ពេ​ជ​ចន្ទ​មុន្នី

​ភ្នំពេញ​៖​ក្មួយ​និង​មនុស្ស​ចាស់​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF)​បានទទួល​ថវិកា​ចំនួន​៣.០០០​ដុល្លារ​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ​បរិក្ខា​ពេទ្យ ជាថ្មី​ម្ដងទៀត ដែលជា​អ​ណោ​យ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ (TYDA) ។​

​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត និង​បានប្រគល់​អំណោយ​ជូន​លោក Scott Neeson ស្ថាបនិក​និង​ជានា​យក​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF)​ដើម្បី​ចែកជូន​ដល់​ក្មួយៗ និង​មនុស្ស​ចាស់​នៅក្នុង​អង្គការ​នេះ​ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌​។​

​លោកស្រី ពេ​ជ ចន្ទ​មុន្នី ក៏បាន​ផ្តាំ​ផ្ញើឱ្យ​ក្មួយៗ លោកយាយ​លោកតា អ៊ំ ពូ មីង​ថែទាំ​សុខភាព​ក្នុង​រដូវ​កាល​នេះ​តាមរយៈ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ការពារ​កុំឱ្យ​សហគមន៍​យើង​ឆ្លង​រីក​រាលដាល​ជំងឺ​Covid-19​។​

​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី​១៦​ហើយ​ដែល លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​មកដល់​អង្គការ​នេះ ជាទី​កន្លែង​មាន​អនុស្សាវរីយ៍ ជាច្រើន​រវាង​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ក្នុង​ការធ្វើសកម្មភាព​មនុស្សធម៌​ផ្សេងៗ រួមមាន​៖​ការពិនិត្យ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ ដល់​ក្មួយៗ​កុមារ​ដោយ​ឥតគិតថ្លៃ​។ ការប្រគល់​ផ្ទះ​ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ការប្រគល់​គ្រឿងឧបភោគ​បរិភោគ​សម្ភា​រៈ​សិក្សា​និង​អំណោយ​ផ្សេងៗ​ជាច្រើន​ទៀត​ដល់​ក្មួយៗ និង​លោកយាយ លោកតា អ៊ំ ពូ មីង​នៅក្នុង​អង្គការ​នេះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...