ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២០ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសង្គមថ្មីបានរៀបចំពិធីចែកសម្ភារកសិកម្ម(មាន់បន្លែត្រី)និងកូនត្រីអណ្តែងដល់កសិករបណ្តុំអាជីវកម្មទៅរកទីផ្សារ។
ពិធីនេះ ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។
លោកយក់សំភឿងអភិបាលរងស្រុកសង្គមថ្មី,លោកកឹមពង្សវីរៈអនុប្រធានអនុកម្មវីធីASPIREនិងមានអាជ្ញាធរដែនដីទីប្រឹក្សាកម្មវិធីASPIRE,មន្ត្រីបច្ចេកទេសថ្នាក់ខេត្តថ្នាក់ស្រុកនិងកសិករបណ្តុំអាជីវកម្មរបស់កម្មវិធី ASPIRE ។
បណ្តុំអាជីវកម្មត្រី ២៩នាក់ ទទួលបានកូនត្រី ១៧៤គីឡូក្រាមស្មើ ៤៣.៥០០កូនក្នុងម្នាក់ទទួលបាន ៦គីឡូក្រាមស្មើ១.៥០០កូន។
ចំណីត្រី៣៤៨គីឡូក្រាមក្នុងម្នាក់ទទួលបាន១២គីឡូក្រាម។បណ្តុំអាជីវកម្មមាន់ស្រែ ៦១នាក់ មានសម្ភារដូចជា សំណាញ់អួន ៣២០គីឡូក្រាម, ស្បៃខឿវ ១៩គីឡូក្រាម, ម៉ាស៊ីនកិនចំណី ៦គ្រឿង, ម៉ាស៊ីនកិនបន្លែ៤គ្រឿង, ទូភ្ញាស់ ១គ្រឿង, សំណាញ់បំបែកកូនមាន់ ៣៨ដុំ។
បណ្តុំអាជីវកម្មបន្លែ ១៦នាក់ មានសម្ភារៈដូចជា ធុងទឹក ១.០០០លីត្រ ១២ធុង, ស្បៃខៀវ ៥ដុំ, ប្រព័ន្ធដំណក់ទឹក ៣ដុំ, កៅស៊ូគ្របរង ៩ដុំ, សំណាញ់ជ័រ ២៦ដុំ។អ្នកចូលរួមសរុប ១២៩នាក់ ស្រី ៨៧នាក់។ដែលស្ថិតនៅការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសង្គមថ្មី។គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជានិងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)៕S/