Home ព័ត៌មានជាតិ នយោបាយ ព្រឹក​នេះ​សម្...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចេញដំណើរ​ទៅកាន់​ខេត្តបន្ទាយមានជ័យ​ដើម្បី​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ទីនោះ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២០ ខែតុលា ២០២០​នេះ ​ទៅកាន់​ខេត្តបន្ទាយមានជ័យ​ដើម្បី​សួរសុខទុក្ខ​និង​ជួយឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរម៉ឺន​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ។ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ស្នាក់នៅ​ខេត្តបន្ទាយមានជ័យ​រយៈ​ពេល​២ ថ្ងៃ (​គឺ​ថ្ងៃ​២១ និង ថ្ងៃ​២២ ខែតុលា​) ។

​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បង្ហោះ​សារ​នៅក្នុង​ហ្វេ​ស​បុក​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​២០​ខែតុលា​នេះ​ថា​៖​«​ពេលនេះ​ខ្ញុំ​កំពុងធ្វើដំណើរ​ទៅកាន់​ខេត្តបន្ទាយមានជ័យ​ដើម្បី​សួរ​សុខ ទុក្ខ​និង​ជួយឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរម៉ឺន​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ។ខ្ញុំ​នឹង​បំពេញការងារ​ពីរ​ថ្ងៃ​នៅ​ខេត្តបន្ទាយមានជ័យ​ ​គឺ​ថ្ងៃ​២១​និង​ថ្ងៃ​២២​ខែតុលា ឆ្នាំ​២០២០ ​មុននឹង​ត្រឡប់មក​ភ្នំពេញ​វិញ​ដើម្បី​ដឹកនាំ​ការប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​២៣​ខែតុលា​ឆ្នាំ​២០២០»​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បាន​បន្តទៀតថា​៖«​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់​ជាងគេ​និង​យូរ​ជាងគេ​ដែល​ចាំបាច់​ត្រូវ​ផ្តល់​អាទិភាព​សង្គ្រោះ​ផង​និង​ស្តារ​ឡើងវិញ​ក្រោយ​ទឹកជំនន់​ផង »​។​

​សូម​អរគុណ​សប្បុរសជន​ដែល​ជួយផ្តល់​ជា​ថវិកា សម្ភារ ស្បៀងអាហារ ។​ល​។ តាមរយ:​រាជរដ្ឋាភិបាល​ឬ​កាកបាទក្រហម​ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ឬ​ចុះ​ចែក​ផ្ទាល់​ដល់ ប្រជាជន​ដែល​រងគ្រោះ​។​សូម​កោតសរសើរ​ចំពោះ​ស្ថាប​ន័​ថ្នាក់ជាតិ​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ ព្រះសង្ឃ​ ក្រុមយុវជន​ទាំងអស់​ដែលបាន​ចូលរួម​ជួយសង្គ្រោះ​ប្រជាជន​នៅ​តំបន់​រងគ្រោះ​ ដែល​នេះ​បានបង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ​និង​ទូលំទូលាយ​នៃ​ជាតិ​យើង ។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​៕BR​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រគល់​ប្រកាស​តែងតាំង​មន្...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

​សម្តេច​តេ​ជោ ហ៊ុន សែន អំ...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

លែងត្រីគល់រាំង និងត្រីផ្ស...

ដោយ:ទេព មង្គល / ព្រៃវែង: ...

​ព្រឹកស្អែក​ប្រមុខ​រាជរដ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...