Home ព័ត៌មានអន្តរជាតិ យន្តហោះទម្លាក...

យន្តហោះទម្លាក់គ្រាប់បែកថ្មីរបស់ចិន H-6N ឃើញបំពាក់ជាមួយ មីស៊ីលបញ្ជាទិសលឿនជាងសំឡេងថ្មី

វីដេអូមួយបានបង្ហាញនូវយន្តហោះថ្មី Xian H-6N ដែលជាយន្តហោះទម្លាក់គ្រាប់បែក ស៊េរីថ្មី ដែលមនុស្សនៅក្នុងយោធាចិននិយាយថាបំពាក់មីស៊ីលបញ្ជាទិស លឿនជាងសំឡេងថ្មី។

កាលពីចុងសប្តាហ៍កន្លងទៅ វីដេអូនៃយន្តហោះទម្លាក់គ្រាប់បែកដ៏ធំ H-6N ចុះចតនៅឯអាកាសយានដ្ឋានមួយជាមួយនឹងកាំជ្រួចមីស៊ីលនៅពីក្រោមតួខ្លួនរបស់វា បានបង្ហាញនៅលើបណ្តាញសង្គម។ ខណៈពេលដែលវីដេអូនេះមានតម្លៃនឹងទស្សនា ដោយមិនគិតពីអាវុធរបស់យន្តហោះ H-6 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុន ការវិភាគអំពី មីស៊ីលភ្លាមៗបានសន្និដ្ឋានយ៉ាងភ្ញាក់ផ្អើលថា មីស៊ីលនោះទំនងជាមានសមត្ថភាព ហោះលឿនជាងសំឡេង។

ខណៈដែលក្រុមអ្នកវិភាគយោធាបានបង្ហាញពីលទ្ធភាពនានាអំពីមីស៊ីលនេះ មនុស្សពីរនាក់នៅក្នុងកងទ័ពរំដោះប្រជាជនចិន (PLA) បានប្រាប់ជាលក្ខណៈ អនាមិកដល់កាសែត South China Morning Post កាលពីថ្ងៃចន្ទទី១៩តុលាថា វាជាមីស៊ីលឆ្លងទ្វីបលឿនជាងសំឡេង ដែលកែប្រែចេញពីមីស៊ីល Changjian ដែលហោះយឺតជាង។

ប្រភពមួយក្នុងចំណោមពីរនោះបានប្រាប់កាសែតដដែលថា “មីស៊ីល Changjian-20 មានអាយុកាលជាងមួយទសវត្សរ៍ហើយ។ ខណៈដែលបណ្តាប្រទេសផ្សេងទៀតកំពុង ប្រណាំងប្រជែងដើម្បីអភិវឌ្ឍន៍ប្រព័ន្ធការពារកាន់តែទំនើបនិងអាវុធលឿនជាងសំឡេងផ្សេងទៀត វាដល់ពេលហើយដែលកងទ័ពអាកាសចិនត្រូវកែលម្អមីស៊ីល​របស់ខ្លួន​ដើម្បីបង្កើនកម្រិតនៃការវាយប្រហាររបស់ខ្លួន”។

ប្រភពបន្តថា “បច្ចុប្បន្នសមត្ថភាពវាយប្រហាររបស់កងទ័ពអាកាសចិនត្រូវបាន​រារាំងដោយយន្តហោះទម្លាក់គ្រាប់បែក។ សម្រាប់យន្តហោះទម្លាក់គ្រាប់បែក H-6 មានតែយន្តហោះប្រភេទ H-6N ប៉ុណ្ណោះដែលអាចចាក់សាំងលើមេឃបាន ជាហេតុបណ្តាលឱ្យចិនខ្សោយទ័ពអាកាសយ៉ាងច្បាស់ក្រឡែត។ នេះបានជំរុញឱ្យកងទ័ពអាកាសធ្វើឱ្យប្រសើរឡើងនូវមីស៊ីលរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាហោះមិនបានឆ្ងាយនេះ”៕ ដោយ ៖ កញ្ញាដាលីស/Ha

យន្តហោះទម្លាក់គ្រាប់បែក H-6N

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular