Home ព័ត៌មានអន្តរជាតិ អាហ្សង់ទីនមាន...

អាហ្សង់ទីនមានករណីកូវីដ១៩កើនឡើងដល់១លាន ខណៈវីរុសកូរ៉ូណាវាយលុកទ្វីបអាម៉េរិកឡាទីន

នៅចុងគែមបំផុតនៃប្រទេសអាហ្សង់ទីនក្នុងទីក្រុងមួយ ដែលគេស្គាល់ថា “ចុងផែនដី” មនុស្សជាច្រើនគិតថា ពួកគេច្បាច់ជារួចផុតពីជំងឺរាតត្បាតកូវីដ១៩។

មានទីតាំងស្ថិតនៅឆ្ងាយពីរដ្ឋធានីអ៊ូអររបស់ប្រជាជាតិអាម៉េរិកខាងត្បូងមួយនេះ បុគ្គលិកសុខាភិបាលនៅទីក្រុងអ៊ូស្វាយ៉ាអាចទប់ទល់ជាប់នឹងការផ្ទុះឡើងដ៏តូចនៃវីរុសកូរ៉ូណាក្នុងចំណោមជនបរទេស ដែលសង្ឃឹមអាចជិះទូកទៅកាន់ទ្វីបអង់តាក់ទិក នៅគ្រាចាប់ផ្តើមដំបូងនៃវិបត្តិកូវីដ១៩។

ប៉ុន្តែខណៈដែលអាហ្សង់ទីនមានករណីកូវីដលើសពីចំនួន ១ លានករណីកាលពីថ្ងៃចន្ទទី១៩តុលា ឥឡូវទីក្រុងតូចៗដូចជាអ៊ូស្វាយ៉ាកំពុងឃើញការផ្ទុះឡើងខ្លាំងនៃជំងឺកូវីដ១៩។ ក្រុមគ្រូពេទ្យត្រូវបង្កើនចំនួនគ្រែដល់ទៅបួនដងសម្រាប់អ្នកជំងឺកូវីដ១៩កាលពីខែមុន។ យ៉ាងហោចណាស់ មនុស្ស ៦០ ភាគរយ ដែលត្រូវបានធ្វើតេស្តថ្មីៗនេះចេញលទ្ធផលមកគឺវិជ្ជមាន។

លោកវេជ្ជបណ្ឌិត កាឡូស ហ្គូលលីលមី ប្រធានមន្ទីរពេទ្យប្រចាំតំបន់អ៊ូស្វាយ៉ា និយាយថា “យើងគឺជាឧទាហរណ៍គំរូរបស់ប្រទេស។ ប៉ុន្តែចុងក្រោយមានអ្នកកើតកូវីដចូលមកដល់”។

នៅទូទាំងទ្វីបអាម៉េរិកឡាទីន ប្រទេសចំនួន ៣ ផ្សេងទៀតត្រូវគេរំពឹងថានឹងឈានដល់ជាង ១ លានករណីនៅប៉ុន្មានសប្តាហ៍ខាងមុខនេះគឺកូឡុំប៊ី ម៉ិកស៊ិក និងប៉េរូ។ សញ្ញាគួរឱ្យព្រឺព្រួចនេះកើតឡើង នៅពេលទ្វីបអាម៉េរិកឡាទីននៅតែបន្តចុះបញ្ជីករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយំនួននៅលើពិភពលោក។ ហើយទោះបីប្រទេសខ្លះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ប៉ុន្តែជាទូទៅមានការធូរស្បើយតិចតួចប៉ុណ្ណោះ ព្រោះករណីឆ្លងបានធ្លាក់ចុះនៅក្នុងក្រុងមួយតែកើនឡើងនៅទីក្រុងមួយផ្សេងទៀត។

ផ្អែកលើនិន្នាការនេះ ជំងឺរាតត្បាតទំនងជាមិនទុកឱ្យជ្រុងណាមួយនៃទ្វីបអាម៉េរិកឡាទីនមានសុវត្ថិភាពពីជំងឺនេះនោះឡើយ៕ ដោយ ៖ កញ្ញាដាលីស

អាហ្សង់ទីនកត់ត្រាករណីកូវីដ១៩ជាង ១ លានហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុវជន​ម្នាក់​ស្លាប់​ដោយ​ប...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​: ...

រថយន្ត​ដឹក​ខ្សាច់​បុក​និង...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ : ...

អ្នកជំនាញៈ​តម្លៃ​អចលនទ្រព...

​ដោយ:​ច្រាយ ចំណាន​/​ភ្នំព...

ទោះ​ស្ថិតក្នុង​ស្ថានភាព​ក...

​ដោយៈ ច្រាយ ចំណាន​/​ភ្នំព...