Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទឹកហូរមកពីប្រ...

ទឹកហូរមកពីប្រទេសថៃបានបង្កជំនន់ផ្លេកបន្ទោរហក់ឡើងនៅក្រុងប៉ោយប៉ែត

ទឹកហូរមកពីប្រទេសថៃបានបង្កជំនន់ផ្លេកបន្ទោរហក់ឡើងនៅក្រុងប៉ោយប៉ែត

ដោយ :ភ្នំស្វាយ /បន្ទាយមានជ័យ:ទឹកបង្ហូរធ្លាក់មកពីខេត្តប្រាជីនបូរីនិងខេត្តស្រះកែវ ប្រទេសថៃ បានបង្កហក់ឡើងជាជំនន់ផ្លេកបន្ទោរនៅច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត ខ្លងលឹក ក៏ដូចព្រំដែនផ្សេងទៀតនិងនៅភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ត្រឹមល្ងាចនិងរាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ កន្លងមក ស្ថានភាពទឹកបានហក់ឡើង លឿនគួរឱ្យព្រួយបារម្ភនិងត្រូវប្រុងប្រយ័ត្នបំផុត ខណៈការប្រកាសអាសន្នទ្វេដងបានធ្វើឡើង ។ក្នុងនោះក្រុមការងារនៃអាជ្ញាធរដែនដី សមត្ថកិច្ច ពិសេស កងកម្លាំង មានសមត្ថកិច្ចទាំង៣ប្រភេទ (កងទ័ព នគរបាល កងរាជអាវុធហត្ថ ) ប្រជា ការពារ បានបង្កើនប្រតិបត្តិជួយសង្គ្រោះ  ជម្លៀស បងប្អូនប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិមកកាន់ទីទួលសុវត្ថិភាពជាបន្ទាន់តាំងពីព្រឹករហូតដល់រំលងអធ្រាត្រចូលថ្ងៃទី២០ខែតុលានេះ ។

ប្រតិបត្តិការនោះក៏មានការដឹកនាំពីឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី​ និងជាអនុប្រធាន​ក្រុមកាងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត លោក  អ៊ុំ រាត្រី អភិបាលនិងជាប្រធានគណៈបញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត លោកឧត្តមសេនីយ៍នៃស្នងការដ្ឋាន បញ្ជាការកងរាជ​អាវុធហត្ថ និងកងទ័ព ពិសេសគឺកងកម្លាំងមានសមត្ថកិច្ច បានចុះពិនិត្យស្ថានភាពទឹកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងអូរជាប់ព្រំដែនកម្ពុជា-ថៃ ។

មន្ត្រីបានចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់មកពីភូមិក្បាលកោះ ភូមិអូរជ្រៅនិងភូមិប៉ោយប៉ែត ហើយជម្លៀសពលរដ្ឋជិត១.០០០គ្រួសារហើយទៅស្នាក់នៅទីទួលសុវត្ថិភាពនៅស្ថានីយផ្លូវរថភ្លើងប៉ោយប៉ែត និងកន្លែងផ្សេងទៀត មន្ត្រីនិងកងកម្លាំងបានប្រកាសសូមឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះទឹកជំនន់នេះ ព្រោះថាវានៅបន្តហក់ឡើងយ៉ាងរហ័ស ។

ក្នុងនោះបានលិចលង់លំនៅ កន្លែងធ្វើការ ផ្លូវថ្នល់  ច្រកព្រំដែន បានផ្អាកចរាចរណ៍​យានយន្តឆ្លងកាត់ព្រំដែន និងរើដឹកជញ្ជូនទំនិញនានា ៕ សរន/Ha

រូបថត ៖ ទឹកស្រុងមកពីប្រទេសថៃបានបង្កហក់ឡើងជាជំនន់ផ្លេកបន្ទោរនៅក្រុងប៉ោយប៉ែត,បង្កើនការជន្លៀសមនុស្សពីក្នុងទឹកជំនន់មកទួលសុឥវត្ថិភាព (រូប៖  ភ្នំស្វាយ )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ហ្វូង​កណ្តូប​អុកឡុក​ទ្វីប...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប៉ូលិស​ថៃ​ដាក់ពង្រាយ​កម្ល...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...

មន្ត្រី​ជំនាញ បញ្ឈប់​ការជ...

​ដោយៈ គ្រញូង /​បាត់ដំបងៈ ...

ការរៀបចំបីដំណាក់កាល​សម្រា...

ភ្នំពេញៈ ក្រសួងសុខាភិបាល​...