Home ព័ត៌មានជាតិ សន្តិសុខ ​ឃាត់ខ្លួន​អ្...

​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ប្រុស​ស្រី​៨​នាក់​

ដោយ​:​សុខុម​/​រតនគិរី​:​កាលពី​រសៀល​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ខេត្តរតនគិរី​បាន​ឃាត់ខ្លួន​ក្រុម​ញៀន​ល្បែង​ចំនួន​៨​នាក់​។​ដកយក​បាន​បៀរ​លេង​ល្បែងស៊ីសង​និង​រថយន្ត​ពីរ​គ្រឿង​។​
​ការចុះ​បង្ក្រាប​នេះ​បានធ្វើ​ឡើង​ក្រោម​បញ្ជា​ផ្ទា​ល់ពី​លោកស្នងការ​នគរបាល​ខេត្ត​និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង​រ៉ា​បូរ៉ាន់​ឌី​។​កម្លាំង​ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ​ស្ថិតនៅ​ភូមិ​អូរ​កន្សែង​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្តរតនគិរី​។

​មន្ត្រីប៉ូលិស​បានបញ្ជាក់​ថាៈ​ក្នុង​ការចុះ​ឃាត់ខ្លួន​ជន​ចំនួន​៨​នាក់​នោះ​គឺមាន​ស្រី​២​នាក់​។​ក្រុម​អ្នកញៀន​ល្បែង​មានឈ្មោះ​១-​សាទ​យេន​ភេទ​ប្រុស អាយុ​៦៦ ឆ្នាំ​២​ទីន​សម្រស់​ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ។​៣​ពក​ស្រី​ភេទ​ស្រី​អាយុ​៥០​ឆ្នាំ​។​៤​ទីន​យ៉ា​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​។​៥​សូម​សេន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​។​៦​សួន​សុផល​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​។​៧​សែន​អែល​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​។​៨​ភួង​ហ៊ុន​ភេទ​ប្រុស​អាយុ​៥៧ ឆ្នាំ​ជន​ទាំង​៨​នាក់ នៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​ក្រៅពីនេះ​សម្ភារ​ដកហូត​រួមមាន​លុយ​ខ្មែរ ៣.៧២៩.៥០០​រៀល​លុយ​ដុល្លារ​៧១០​ដុល្លារ​ទូរស័ព្ទដៃ ចំនួន​៥​គ្រឿង​រថយន្ត​២​គ្រឿង​ម៉ូតូ​១​គ្រឿង​កន្សែង​១​បៀ​ចំនួន​៤​ហ៊ូ​។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular