ឆ្នាំជូត
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការរីកចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ចតែយ៉ាងណាបញ្ហាយាយីនោះក៏មានចំពោះមុខច្រើនផង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់តែស្រវាចាប់តែអាធំ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរហេតុនេះទោះធ្វើអ្វី ក៏មានភាពរលូនល្អនិងកិច្ចការងារបានសម្រេចតាមគោលដៅថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើហើយពិសេសបើមានបើករបរថ្មីៗផងតែង ជាប់បានយូរតទៅមុខ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្ត ដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានជម្លោះវិវាទហើយចង់ធ្វើការដោះ ស្រាយជាឱកាសល្អបំផុតពីព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេអាចបែរមកផ្អែមល្ហែមថែមទៀត៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើមានបញ្ហាកាលពីមុនៗមកហើយលោកអ្នកមានការព្យាយាមដោះស្រាយនោះតែងជ្រះស្រឡះនិងទទួលជោគជ័យជានិច្ច។រឿងផ្ទាល់ខ្លួនដូចជាបញ្ហាគ្រួសារឬសេចក្តីស្នេហាមានភាពល្អផូរផង់ប្រពៃនិងកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំល្អប្រពៃ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុតដែរ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ ថ្ងៃនេះយីអ៊ុនរបស់លោកអ្នកពុំគាប់ប្រសើរប៉ុន្មាននោះទេ ដូចនេះបើមានចាប់ កាន់កិច្ចការអ្វីមួយថ្មីថ្មោងចូរប្រយ័ត្នការមានកំហុសបន្តិចហើយបើការងារជាកូនឈ្នួលគេផង ងាយត្រូវថៅកែបណ្តេញចេញណាស់ដែរ។ការរស់នៅស្ត្រីបើលោកអ្នកមានអ្វីត្រូវដោះស្រាយហើយបើចេះឱនលំទោនឱ្យអ្នកដទៃជួយតែងសម្រេចជោគជ័យផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានក្រុមមនុស្សបៀតបៀនច្រើនគួរមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីលេងម៉េះមោះច្រើននាំកើតជម្លោះវិវាទហើយកើតមានតែ រឿងសៅហ្មងប៉ុណ្ណោះ៕
ឆ្នាំរោង
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ ដូចនេះទោះធ្វើអ្វីដំណើរជីវិតរបស់លោកអ្នក ជួបបញ្ហាប្រទាំងប្រទើសច្រើន ហើយពិសេសការប្រកបការងារឱ្យប្រយ័ត្នកើតជាជម្លោះវិវាទ ជាមួយមិត្តភក្តិរួមការងារទៀតផង។ក្នុងពេលនេះលោកអ្នកគួររក្សាភាពស្ងប់ស្ងាត់ហើយរកពេលវេលាសម្រាកឱ្យបានច្រើនទើបជាការប្រពៃបំផុត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញដាច់មួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នគ្រោះចាញ់បោកគេបន្តិចព្រោះងាយរងគ្រោះណាស់។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសអស់ទាំងអនាគតភ្លឺស្វាង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរទេ ដូចនេះគប្បីមានការប្រយ័ត្នប្រយែងព្រោះធ្វើអ្វីៗតែងងាយមានការភ្លាំងភ្លាត់ណាស់។លោកអ្នកអាចត្រូវបានគេបន្ទោសឬបង្ករឿងអាក្រក់ណាមួយកើតឡើងផង។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ ការធ្វើដំណើរទីជិត ឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមាន ភាពប្រទាំងប្រទើសនិងប្រឆាំងគ្នា ច្រើន៕
ឆ្នាំមមី
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេហើយធ្វើអ្វីក៏តែងកើត នូវបញ្ហាច្រើនចំពោះមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីហក់លោតពេកឡើយពីព្រោះមិនផ្តល់ផលល្អប៉ុន្មានទេហើយបើដួលរលំគ្មាននរណាជួយលើកនោះឡើយ។ ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កជម្លោះដោយប្រការណាមួយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករចូរចេះពិនិត្យបន្តិចទើបមិនជួបពាក្យថាសោកស្តាយនៅពេលក្រោយ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងជួបនូវភាពរអាក់រអួលច្រើនហើយពិសេសងាយកើតរឿងរាវចម្រូងចម្រាសជាមួយអ្នកដទៃផង។ក្រៅពីនេះបើមានកិច្ចការអ្វីមិនទាន់ធ្វើលោកអ្នកតោងរិះរកបំពេញនោះទើបបញ្ហាដែលធ្លាប់តែស្មុគស្មាញនឹងផ្លាស់ប្តូរមកប្រសើរឡើងវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើនប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីជួបរឿងចង់ចាញ់ឈ្នះគ្នាច្រើនហេតុនេះចូរប្រយ័ត្ន កើតជម្លោះវិវាទណាមួយកើតឡើងនាំបាត់បង់សុភមង្គលហើយកើតតែរឿងមួម៉ៅក្តៅក្រហាយចូលជំនួសវិញ៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះការធ្វើអ្វីមួយងាយមានក្រុមមនុស្សប្រកែប្រកាន់និងចាប់ថ្នាំងថ្នាក់ណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ក្រៅពីនេះបើលោកអ្នកជ្រើសរើសក្នុងការប្រកបមុខរបរអ្វីមួយចូរចេះសម្លឹងមើលឱ្យបានត្រឹមត្រូវទើបអាចប្រមូលផលកម្រៃទៅនាថ្ងៃខាងមុខគ្រាន់ធូរធាទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយជួបការប្រទាំងប្រទើសនិងក្រុមមនុស្សយាយីច្រើន ។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវមករែកពន់កម្មក្រាសនៅពេលក្រោយ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីតែងមានសញ្ញាភ្លើងបៃតងរង់ចាំនិងមានភាពភ្លឺថ្លាជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីមានឧបសគ្គខ្លះៗចូលមកលុកលុយយាយីក្តីតែយ៉ាងណាប្រាក់កម្រៃមិនថាទីជិតឆ្ងាយមានហូរចូលខ្លះៗគ្រាន់ជាការដោះស្រាយចាយវាយសម្រាប់គ្រួសារ។ការធ្វើដំណើរទីជិតឆ្ងាយមិនត្រូវសេពគប់ល្បែងស្រីស្រាឡើយប្រយ័ត្នចង្រៃឧបទ្រពយាយី។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងនរណាម្នាក់មកធ្វើគូគាប់ជាពេលវេលាល្អក្នុងការភ្ជាប់ចំណងនេះហើយ៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមិនល្អប្រសើរប៉ុន្មានទេពីព្រោះថាជារឿយៗតែងមានបញ្ហាច្រើនចំពោះមុខ។នៅពេលនេះដំណើរជីវិតរបស់លោកអ្នកបានងើបខ្ពស់បន្តិចវិញម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ សម្រាប់ថ្ងៃ នេះវិញ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះជួបការលំបាកម្តេចម្តា ប៉ុន្តែក៏អាច ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរត្រូវប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយ ប្រការណាមួយ។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការខ្វាយខ្វល់ព្រោះតែការគិតច្រើនម្នាក់ឯង៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយធ្វើឱ្យការប្រកប កិច្ចការអ្វីតែងជ្រះស្រឡះនិងទទួលផលនៅពេលក្រោយទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើហើយពិសេសបើមានបើករបរថ្មីៗផងផ្តល់ផលល្អគួរសម។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខ ក្សេមក្សាន្ត ទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕