ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ចំនួន ៥០០​គ្រួសារ នៅ​ស្រុក​ស្ទោង

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ ដឹកនាំ​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួមជាមួយ​លោក​សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ស្រុក ឃុំ បាន​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ៥០០​គ្រួសារ ស្ថិតនៅ​ឃុំ​បន្ទាយ​ស្ទោង និង​ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង ខេត្តកំពង់ធំ នា​រសៀល​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០២០​នេះ​។​

​មន្ត្រី​ក្រសួងទេសចរណ៍​ប្រាប់អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​19​ខែតុលា​នេះ​ថា​ថ្លែង​នៅក្នុង​ពិធី​ចុះសាកសួរ​សុខទុក្ខ​នោះដែរ លោក​សុខ លូ មានប្រសាសន៍​លើកឡើងថា នៅក្នុង​ខេត្តកំពង់ធំ មាន​ភ្លៀង​ធ្លាក់​ជាច្រើន​មេ​បន្តបន្ទាប់ បានធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​បណ្តាលឱ្យ លិចលង់​ផ្ទះសម្បែង ប្រជាព​រដ្ឋ ប៉ុន្តែ​មិនទាន់មាន​អ្វី​ធ្ងន់ធ្ងរ​នោះទេ និង​បានធ្វើឱ្យ​ផលដំណាំ​ស្រូវ​រដូវវស្សា​កំពុងតែ​ពេញ​ល្អ និង​មានការ​លិចលង់​តិចតួច​។ ក្នុង​នោះបាន​ជំរុញ​ឱ្យ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត សហការ​ជាមួយនឹង​រដ្ឋបាល​ស្រុក ខិតខំ​ចុះ​ពិនិត្យ​វាយតម្លៃ​ផលប៉ះពាល់​ជាក់ស្ដែង​ទៅលើ​ការខូចខាត​ដំណាំ​ស្រូវវស្សា​របស់​ប្រជាពលរដ្ឋ ដើម្បី​ត្រៀម​ពូជ​សម្រាប់​ចែកជូន​បងប្អូន​ក្នុង​ការយកទៅ​សាបព្រោះ​បង្កបង្កើនផល​បន្ទាប់ពី​ទឹក​ស្រក​ទៅវិញ​។

​ជាមួយគ្នា​នោះ​លោក ថោង ខុន​មានប្រសាសន៍​លើកឡើងថា ថ្ងៃនេះ លោក​អញ្ជើញ​មក​ក្នុងនាម​តំណាង សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជានិច្ចកាល​សម្ដេច​ទាំង​ទ្វេ តែងតែមាន​ក្តី​នឹករលឹក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​និង​គ្រប់​ទីកន្លែង​ជាពិសេស​ក្នុងកំឡុងពេល​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​កំពុងតែ​ទទួលរង​គ្រោះ​នៅ​ជំនន់​ទឹកភ្លៀង​នៅពេលនេះ ព្រមទាំង​បានផ្ដល់​នូវ​អំណោយ​មួយចំនួន​ជូន​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។ ថ្វីត្បិតតែ​អំណោយ​នេះ​តិចតួច​ក្ដី គឺជា​ការចូលរួមចំណែក​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​នេះ​។ លើសពីនេះ​ទៀត ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក អភិបាលខេត្ត​កំពង់ធំ ដូចជា​អភិបាល ក្រុង ស្រុក លោក​មេឃុំ​ចៅសង្កាត់ លោក​មេភូមិ ដែល​បាន​ខិតខំ​ចុះ​មូលដ្ឋាន​ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួលរង​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​គ្រប់​ទីកន្លែង​។

​លោក​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​បន្ត​ការយកចិត្តទុកដាក់​ថែរក្សា​សុខភាព ជាពិសេស​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ប្រទេស​យើង​មិនទាន់​រួចផុត​នៅឡើយ និង​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ក្នុងអំឡុងពេល​ដែលមាន​ទឹកជំនន់​នេះ​ជាពិសេស​កូនតូចៗ ជន​ចាស់ជរា ត្រូវ​ថែរក្សា​សុខភាព​តាមរយៈ​ការហូប​ស្អាត ផឹក​ស្អាត​ការរស់នៅ​មាន​អនាម័យ ។ ទន្ទឹមនឹងនោះ​គណៈប្រតិភូ​ក៏បាន​ចុះសួរសុខទុក្ខ​តាម​ខ្នង​ផ្ទះ​របស់​ប្រជាជន​ដែល​ទទួលរង​ផលប៉ះពាល់​លិច​ទឹក​ផងដែរ​។​

​លោក​បញ្ជាក់ថា អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ទាំង ៥០០ គ្រួសារ ដោយ​ក្នុង ០១​គ្រួសារ ទទួលបាន អង្ករ ២៥​គីឡូ មី​ជាតិ ១​កេស ទឹក​សុទ្ធ ១​កេស ត្រីខកំប៉ុង ១​យួរ ទឹក​សុ​ី​អុ​ី​វ ១​យួរ និង​ថ្នាំពេទ្យ TIFFY ៥​បន្ទះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ក្រសួងសុខាភិបាលរកឃើញ​ករណ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

​យក​សំណាក​ចំនួន ៣៦ នាក់ ដ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពីរ​នាក់​ជួញដូរ​គ្រឿងញៀន​...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

ក្រសួងសុខាភិបាល ឱ្យ​អ្នក​...

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ ...