Home ព័ត៌មានអន្តរជាតិ ទឹកជំនន់​និង​...

ទឹកជំនន់​និង​បំណាក់​ដី​សម្លាប់​មនុស្ស​១០២​នាក់​នៅ​វៀតណាម​

​ចំនួន​អ្នក​ស្លាប់​ដែល​បណ្តាល​មក​ពី​ទឹកជំនន់​និង​បំណាក់​ដី​នៅ​ប្រទេស​វៀតណាម​ភាគ​កណ្តាល​បាន​កើនឡើង​ដល់​១០២​នាក់ កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​១៩​តុលា ដោយ​មនុស្ស​២៦​នាក់​នៅតែ​បាត់​ខ្លួន​នៅឡើយ​។​

​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយថា ខេត្ត​ចំនួន​៣ ដែល​មាន​ការបាត់បង់​ជីវិត​មនុស្ស​ច្រើន​ជាង​គេ​គឺ ខេត្ត​Quang Tri មាន​អ្នកស្លាប់​ចំនួន ៤៨ នាក់ ខេត្ត​Thua Thien-Hue មាន​អ្នកស្លាប់​ចំនួន ២៧ នាក់​និង​ខេត្ត​Quang Nam មាន​អ្នកស្លាប់​ចំនួន ១១ នាក់​។​

​គិត​មក​ត្រឹមល្ងាច​កាលពី​ថ្ងៃ​ចន្ទ ខេត្ត Ha Tinh ខេត្ត Quang Binh និង​ខេត្ត​Quang Tri មាន​ផ្ទះ​ចំនួន​១៦៦.៧៨០​គ្រួសារ ដែល​ត្រូវបាន​ទឹក​លិច ​ហើយ​មនុស្ស ២៨.៩០០​គ្រួសារ​ត្រូវ​បាន​​ជម្លៀសចេញ​។​

​កម្ពស់​ទឹកបាន​កំពុង​ឡើង​យ៉ាង​លឿន​នៅតាម​ទន្លេ​ដែល​ហូរ​កាត់​ខេត្ត​Ha Tinh ។​កម្រិត​ទឹក​បាន​ឡើង​ផុត​កម្រិត​គ្រោះថ្នាក់​ខ្ពស់​បំផុត​ដល់​០,៥ ម៉ែត្រ​នៅ​ទន្លេ Ngan Sau ក្បែរ​ស្ថានីយ​រថភ្លើង​Chu Le ​។ កម្ពស់​ទឹក​នៅ​ទន្លេ​Ngan Pho និង នៅ​ទន្លេ​La បាន​ឈាន​ដល់​កម្រិត​គ្រោះថ្នាក់​ផង​ដែរ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ផ្លូវ​មួយ​ត្រូវ​បាន​ទឹក​លិច​នៅ​ខេត្ត​Ha Tinh កាលពី​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រគល់​ប្រកាស​តែងតាំង​មន្...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

​សម្តេច​តេ​ជោ ហ៊ុន សែន អំ...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

លែងត្រីគល់រាំង និងត្រីផ្ស...

ដោយ:ទេព មង្គល / ព្រៃវែង: ...

​ព្រឹកស្អែក​ប្រមុខ​រាជរដ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...