​មន្ត្រី​ក្រសួងសុខាភិបាល​ជំរុញ​ដល់​មន្ត្រី​ថ្នាក់​ខេត្ត​បន្ត​យកចិត្តទុកដាក់​ចំពោះ​ជំងឺឆ្លង​

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​លោកស្រី​ឱ​វណ្ណឌី​ន​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពា​ក្ស​ក្រសួងសុខាភិបាល បាន​ជំរុញ​ដល់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ត​យកចិត្តទុកដាក់​ខ្ពស់ លើ​ប្រជាពលរដ្ឋ​ដែលជា​ពលករ​ចំណាកស្រុក​បាន​ឆ្លង​ព្រំដែន​វិលត្រឡប់​មក​ស្រុកកំណើត​វិញ ។​ដើម្បី​បង្ការ​ការពារ​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ជំងឺ​ផ្សេងៗ​នៅពេល​មាន​និង​ក្រោយ​ទឹកជំនន់​។​

​លោកស្រី​អ្នកនាំពាក្យ​បាន​បន្តថា​៖ ចំពោះ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ក៏​ដូច​ជំងឺ​ផ្សេងៗ រូ​ម​មាន​គ្រុនចាញ់ គ្រុនឈាម​និង​គ្រុន​ឈិ​ក ឬ​គ្រុន​ផ្សេងៗ​ទៀត ដែល​បណ្តាលមកពី​មុ​ស គឺ​នៅ​មិនទាន់​បញ្ចា​ប់​នៅឡើយ​នោះទេ​។​បច្ចុប្បន្ន​ក្នុងស្រុក​នៅ​រដូវ​នេះ​មាន​បញ្ហា​ទឹកជំនន់​បន្ថែមទៀត មន្ត្រី​ទាំងអស់​មិនត្រូវ​ភ្លេច​បញ្ហា ដែល​បង្ក​ត្រូវ​បន្តធ្វើ​ការអប់រំ ដល់​ប្រជាពលរដ្ឋ​គ្រប់​តំបន់​តាម​មូលដ្ឋាន បង្ការ​ការការពារ​ប​ន្ថែ​ម​ទៀត ទាំង​សុខភាព​ការរស់់នៅ​ស្អាត​និង​ហូប​ស្អាត​។​

​ថ្លែង​ក្នុង​សំណេះសំណាល​ជាមួយ​អាជ្ញាធរខេត្ត​លោកស្រី​ឱ វណ្ណឌី​ន ក្នុងឱកាស​ដែល​លោកស្រី​តំណាង​លោក​សាស្ត្រាចារ្យ​បណ្ឌិត​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ។​ក្រុមការងារ​នឹង​ចុះ​ពិនិត្យ​ស្វែងយល់​ស្ថានភាព​ច​ត្តា​ឡី​ស័ក​នៅ​ច្រកព្រំដែន​អូរ​ស្មាច់​នូវ​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០២០​។


លោកស្រី​ក្នុងនាម​ក្រសួងសុខាភិបាល សូម​សំដែង​នូវ​អំណរគុណ​ចំពោះ​អជ្ញាធរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏ដូចជា​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត កន្លងមក​បាន​សហកា​រ​និង​ចូលរួម​យ៉ាងសកម្ម រហូតមកទល់​ពេលនេះ​មិនទាន់មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​នៅក្នុង​ខេត្ត​នេះ កើត​ជំងឺឆ្លង​កូ​វីដ​១៩​នោះទេ​។

​ក្នុងនោះ​បន្ត​សហការគ្នា​រួម​គិត​ទៅមុខទៀត ពីព្រោះ​ការចម្លង​នៅតែមាន ពិសេស​បងប្អូន​អ្នកដំណើរ​ចុះឡើងៗ​នៅតាម​ច្រកព្រំដែន​។​ករណី​ជំងឺ​កូ​វីដ​១៩ រកឃើញ​កន្លងមក​សុទ្ធសឹង​ជា​ករណី​នាំចូល មន្ត្រី​ត្រូវ​ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​អ្នក​ដែល​សង្ស័យ ចៀសវាង​ពី​ការចម្លង​ពី​ម្នាក់​ទៅ​ម្នាក់ទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យានអវកាស​ជប៉ុន​កំពុង​ហោះ​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ផ្សារ​ជនបទនៅ​ស្ទឹងត្រែង ត...

ដោយៈ សុខុម/ស្ទឹងត្រែងៈ ផ្...

ឃាត់ខ្លួន​បុគ្គលិក​ផ្នែក​...

ដោយៈ អង្គា​រ៍​ហេង/ភ្នំពេញ...

អា​ដុល អ៊ី​ត្លែរ ឈ្នះ​ឆ្ន...

​ប្រែ​សម្រួលៈ​វាសនា​៖ ​អ្...