ដោយៈ រ៉ូ​ហ្សា / ភ្នំពេញៈ ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡា វាយ​កូនឃ្លី​លើ​តុ ជ្រើសរើស​ជើងឯក ថ្នាក់ជាតិ និង​ពានរង្វាន់ សហព័ន្ធ​កីឡា វាយ​កូនឃ្លី លើ​តុ​កម្ពុជា លើក​ទី​១ ប្រចាំឆ្នាំ​២០២០ ដែលមាន​រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ បាន​បើក​ការប្រកួត ជា​ផ្លូវការ​ហើយ នា​ល្ងាច​ថ្ងៃទី​១៩ តុលា តទៅ នៅ​ទីស្នាក់ការ​សហព័ន្ធ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។​

បើក​ការប្រកួត កីឡាវាយកូនឃ្លីលើតុ ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ ឆ្នាំ​២០២០

​ក្នុងឱកាស​បើក​ការប្រកួត​នេះ មានការ​អញ្ជើញ​ពី​សំណាក់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ និង​ប្រធាន កិត្តិយស សហព័ន្ធ​កីឡា​វាយ​កូនឃ្លី លើ​តុ​កម្ពុជា លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា តំណាង​លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០១៣ (CAMSOC) លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និង​ជា​ប្រធាន​សហព័ន្ធ កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​។​

បើក​ការប្រកួត កីឡាវាយកូនឃ្លីលើតុ ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ ឆ្នាំ​២០២០

​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ សហព័ន្ធ​កីឡា វាយ​កូនឃ្លី​លើ​តុ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថាៈ ការប្រកួត​ជ្រើសរើស ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​របស់ សហព័ន្ធ​លើក​ទី​១ ប្រចាំឆ្នាំ​២០២០ ដោយបាន​ការគាំទ្រ​ថវិកា ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​សមាជិក​គណៈកម្មាធិការ​សហព័ន្ធ និង​ឯកឧត្តម អ្នកឧញ៉ា លោក​ឧកញ៉ា ដែលជា​អ្នកទ្រទ្រង់ សហព័ន្ធ​កីឡា​វាយ​កូនឃ្លី លើ​តុ​កម្ពុជា​ទាំងអស់​។ ចំពោះ​ការប្រកួត​ឆ្នាំនេះ យើង​បាន​រៀបការ​ប្រកួត មាន​ពីរ​ក្របខណ្ឌ គឺ​ក្របខណ្ឌ ក​១ មាន​អាយុ​ចាប់ពី​១៩​ឆ្នាំ ឡើងទៅ និង​ក្របខណ្ឌ ក​២ មាន​អាយុ ១៨ ឆ្នាំ​ចុះ បាន​បែងចែក ក្នុង​មួយ​ក្របខណ្ឌ មាន ៤ វិញ្ញាសា ក្នុងន័យ ដើម្បី​បំផុស​យុវ​កីឡាករ -​កីឡាការិនី ឲ្យ​បាន​ផុសផុល ក្នុងប្រទេស​យើង​។​

បើក​ការប្រកួត កីឡាវាយកូនឃ្លីលើតុ ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ ឆ្នាំ​២០២០

​លោក​អគ្គលេខាធិការ បាន​បន្តថាៈ សម្រាប់​ការប្រកួត​ឆ្នាំនេះ មាន​កីឡាករ​-​កីឡាការិនី កីឡាវាយកូនឃ្លីលើតុ ថ្នាក់ដឹកនាំ និង​គ្រូបង្វឹក មកពី ២២ សមាគម និង​កិ្ល​ប​សរុប​ចំនួន ១៧៣ ចំណែក​កីឡាករ​-​កីឡាការិនី ចំនួន ១៣២ នាក់ ក្នុងនោះ​កីឡាការិនី ១៨ នាក់ ។ សម្រាប់​វិញ្ញាសា​ប្រកួត ចែកចេញ ជា​២​ផ្នែក គឺ ក​ម្រិ​ក ក​១ និង​ក​ម្រិ​ក ក​២ ចំណែក​ក​ម្រិ​ក ក​១ វិញ្ញាសា​ឯក​ត្ត​បុរស វិញ្ញាសា​ឯក​ត្ត​នារី ក្រុម​បុរស និង​គូ​បុរស ចំពោះ​ក​ម្រិ​ក ក​២​វិញ វិញ្ញាសា​ឯក​ត្ត​បុរស វិញ្ញាសា​ឯក​ត្ត​នារី ក្រុម​បុរស និង​គូ​បុរស ៕​/V