Home ព័ត៌មានអន្តរជាតិ ចំនួន​ប្រជាជន...

ចំនួន​ប្រជាជន​ឥណ្ឌា​នៃពាក់កណ្តាល​ប្រហែល​ជា​ឆ្លង​ជំងឺ​កូ​វីដ​នៅត្រឹម​ខែ​កុម្ភៈ​

​សមាជិក​គណៈកម្មាធិកា​រ​រដ្ឋាភិបាល​សហព័ន្ធ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​តុលា​ថា យ៉ាងហោច​ណាស់​មនុស្ស​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ឥណ្ឌា ១,៣​ពាន់​លាន​នាក់ ទំនង​ជា​ឆ្លង​វីរុស​កូវី​ដ​១៩​នេះ​នៅ​ខែ​កុម្ភៈ ឆ្នាំក្រោយ​។​

​រហូត​មកដល់ពេលនេះ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ចំនួន​៧,៥៥​លាន​នាក់​ហើយ​ស្ថិត​នៅ​លំដាប់​ទី​២​ជា​ប្រទេស​មាន​ករណី​ឆ្លង​វីរុស​ខ្លាំង បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក ។​ប៉ុន្តែ​ការឆ្លង​ជំងឺ​កូវី​ដ​១៩ កំពុងតែ​ថយចុះ​នៅ​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​ការកើនឡើង​ដល់​កម្រិត​ខ្ពស់​កាលពី​នៅ​ពាក់កណ្តាល​ខែ​កញ្ញា ដោយ​មាន​ករណី​ថ្មី​ចំនួន ៦១.៣៩០​នាក់ គិត​ជា​មធ្យម​ក្នុង​មួយថ្ងៃ​។​

​លោក​ម៉ា​នី​នដ្រា អាហ្ក្រាវ៉ា​ល់ សាស្ត្រាចារ្យ​មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា​និង​ជា​សមាជិក​គណៈកម្មាធិកា​រ​រដ្ឋាភិបាល​នេះ បាន​និយាយប្រាប់​សារព័ត៌មាន​Reuters​ថា “​តាម​ការប៉ាន់ស្មាន​របស់​យើង​ថា ​បច្ចុប្បន្ន មនុស្ស​ប្រមាណ​ជា​៣០ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ឆ្លង​វីរុស​នេះ ហើយ​វា​អាច​កើនឡើង​ដល់ ៥០ ភាគរយ​នៅ​ខែ​កុម្ភៈ​”៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

គិត​រហូត​មកដល់ពេលនេះ ឥណ្ឌា​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​ចំនួន​១១៥.២៣៦​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពលរដ្ឋ​ប្រទះឃើញ បុរស​ម្នា...

ដោយៈ ស​រិ​ទ្ធ/កំពង់ឆ្នាំង...

មន្ត្រីកម្ពុជាចូលរួមកិច្ច...

ដោយ​: ជា​សីហៈ​/​ភ្នំពេញ​:...

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...