ដោយៈភ្នំស្វាយ/បន្ទាយមានជ័យៈទំនប់អាងអូរខៃដននៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានបាក់ធ្លាយកាលពីយប់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០ បង្កទឹកលិចផ្លូវដែកនិងផ្លូវជាតិលេខ៥។ ចរាចរណ៍ចេញ ចួលក្រុងនេះនៅធ្វើបានសម្រាប់រថយន្តតូច ម៉ូតូ គោយន្តនិងថ្មើរជើង តែមានហានិយភ័យខ្ពស់។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចបានប្រាប់កាសែតរស្មីកម្ពុជាថា ទំនប់អាងអូរខៃដននៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល និងភូមិយាងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលបាក់ធ្លាយចំណុចកណ្តាលខាងជើង។ដូចរាល់ឆ្នាំនេះ គឺដោយសារសម្ពាធទឹកជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃហក់ឡើងដូចផ្លេកបន្ទោរកាលពីល្ងាចថ្ងៃទី១៩ខែតុលា ។
ប្រភពបានបន្តថាមកទល់ពេលនេះ (ព្រឹថ្ងៃទី២០ខែតុលា) ទឹកហូរពីផ្លូវដែកកម្ពស់ជាងមួយម៉ែត្រ និងពីផ្លូវជាតិលេខ៥ កម្ពស់ពី០,៣ម៉ែត្រទៅ០,៦ម៉ែត្រ ដែលមានបណ្តោយជាង៣០០ម៉ែត្រ ។ប៉ុន្តែសម្រាប់យានយន្តធុនធ្ងន់ ត្រូវផ្អាកបណ្តោះអាសន្នឆ្លងកាត់ ដោយតម្រូវឲ្យវាងទៅជើងតាមផ្លូវជាតិលេខ៥៨ និងផ្លូវជាត់ិលេខ២៥៨ដេ ស្រុកអួរជ្រៅ។
រីឯការដឹកជញ្ជូនក៏ត្រូវមមាញឹក ព្រោះត្រូវសម្រុកដឹកទំនិញចេញពីតំបន់ប៉ោយប៉ែតដែលរងការគំរាមកំហែងពីទឹកជំនន់ជន់លិច ៕សរន/Ha