Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​អំពើ​លួច ពិនិត្យឃើញ​សារធាតុ​ញៀន​

ដោយៈ អង្គរតូច / សៀមរាបៈ ជនសង្ស័យ​ម្នាក់ បាន​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​ករណី​លួច​ម៉ូតូ កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ហើយក៍​ពិនិត្យឃើញ​មាន​ផ្ទុក នូវ​សារធាតុ​ញៀន ក្នុង​ខ្លួន ហើយ​ក៏បាន​បញ្ជូន ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​២០ តុលា នេះ​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្លក្រាម បានអោយដឹងថាៈ ជនសង្ស័យ​នោះ ឈ្មោះ​ម៉ៅ ណាវ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ខ្វៀន សង្កាត់​គោកចក ក្រុង​សៀមរាប​។ ចំណែក​ម្ចាស់​ម៉ូតូ ម៉ាក Honda Scoopy ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១AD-១០៥៧ ឈ្មោះ អុល ស្រី​និ​ច ភេទ​ស្រី អាយុ​២៦​ឆ្នាំ ក៏ប៉ុន្តែ​ឪពុក​ឈ្មោះ ផ្លុ​ង សំ​អូន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ យាម​ដី​ឲ្យ​គេ នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប យកទៅ​ជិះ យាម​ដី​ឱ្យគេ​។​

​មន្ត្រី​បាន​បន្ថែមថាៈ ជនរងគ្រោះ បាន​ស្គាល់​ជនសង្ស័យ ខាងលើ បាន​ប្រហែល ២ ទៅ ៣ ថ្ងៃ ដោយសារ​ជនសង្ស័យ តែងតែ​ទិញ​ស្រា​បៀរ ឱ្យ​ខ្លួន​ផឹក ហើយ​ក៏បាន​ទំនាក់ទំនង​គ្នា សុំ​លេខ​ទូរស័ព្ទ​គ្នា ទៅវិញទៅមក ។ នៅ​ថ្ងៃទី​១៨ តុលា វេលា​ម៉ោង ១​យប់ ជនសង្ស័យ បាន​ទូរស័ព្ទ​មក ឈ្មោះ ផ្លុ​ង សំ​អូន ឱ្យមក​ដឹក​រូបគេ ដើម្បី​ទៅ​ទិញ​នំប៉័ង ហូប​ទាំងអស់គ្នា​។ ក្រោយ​ទិញ​នំប៉័ង​ហើយ ជនរងគ្រោះ ក៍បាន​ជិះ​ម៉ូតូឌុប​ជនសង្ស័យ ត្រឡប់មកផ្ទះ​វិញ ។ លុះ​មក ដល់​ចំណុចកើតហេតុ ឈ្មោះ ផ្លុ​ង សំ​អូន បាន​ចុះ​នោម ដោយ​ពន្លត់​ម៉ាស៊ីន​ម៉ូតូ តែ​មិនបាន​ដក​សោ ចេញពី​ម៉ូតូ​ទេ ។ ពេលនោះ ជនសង្ស័យ បាន​បញ្ឆេះ​ម៉ូតូ ជិះ​យកទៅ​បាត់​តែម្ដង​។ លុះ​យប់​ថ្ងៃទី​១៩ ខែ​ឆ្នាំ​ដដែល ជនរងគ្រោះ ប្រទះឃើញ​ម៉ូតូ និង​ជនសង្ស័យ ក៍បាន​រាយការណ៍ ទៅ​សមត្ថកិច្ច ហើយ​កម្លាំង នគរបាល​ប៉ុស្តិ៍ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​វត្ថុតាង បានតែ​ម្ដង​។ ក្រោយ​សាកសួរ និង​ធ្វើតេស្ត​រកសា​ធាតុ​ញៀន លទ្ធផល​វិជ្ជមាន​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន ធ្វើ​សកម្មភាព លួច​យក​ម៉ូតូ​ពី​ឈ្មោះ ផ្លុ​ង សំ​អូន ពិតប្រាកដ​មែន​។ ជនសង្ស័យ បាន​បញ្ជូនទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា នេះ​៕​/V

ជនសង្ស័យ​នោះ ឈ្មោះ​ម៉ៅ ណាវ
ជនសង្ស័យ​នោះ ឈ្មោះ​ម៉ៅ ណាវ និងវត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន
ជនសង្ស័យ​នោះ ឈ្មោះ​ម៉ៅ ណាវ និងវត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួង​ការងារ​ប្រកាស​អំពី...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ន...

ម៉ាស​ដែល​សម្តេច​តេ​ជោ​ប្រ...

ដោយ​: ចាន់តូ / ភ្នំពេញ​: ...

រថយន្ដ​មន្ទីរ​សុខភាព​ខេត្...

​ដោយ​: វណ្ណៈ / ព្រះសីហនុ​...

ប្រជាពលរដ្ឋ​ប្រទះឃើញ​ពស់ថ...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...