Home ព័ត៌មានជាតិ សន្តិសុខ ​ស្លាប់​ម្នាក...

​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​ដោយសារ​រថយន្តបុក​ពីក្រោយ​ម៉ូតូ​នៅ​ស្រុក​ភ្នំស្រួច​

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​បុក​ចំ​ពីក្រោយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៣-៦៤ ស្ថិត​ត្រង់ចំណុច​ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ ព្រះសីហនុ 1I-5033​អ្នកបើកបរ​ឈ្មោះ​ហង្ស សុ​វ៉ាន់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ឌុប​ប្រពន្ធ ឈ្មោះ​កែវ​ឃីម ​អាយុ​៤៣​ឆ្នាំ​ ទាំងពីរ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បើកបរ​ពី​លិចទៅ​កើត​។​

​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក ព្រូស ពណ៌​ខ្មៅ ពាក់​សផ្លាកលេខ ភ្នំពេញ​2AW5134​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បុក​ចំ​ពីក្រោយ​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​និង​អ្នកជិះ​ពីក្រោយ​ស្លាប់​។​ក្រោយពី​កើតហេតុ​ អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular