ដោយៈបូព៌ព្រឹក្ស,ប.ជ័យ/ភ្នំពេញៈក្រសួងធនធានទឹកកនិងឧតុនិយមបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែតុលានេះថា វេលាម៉ោង៨ ទំនប់អាងខៃដន ត្រូវបានបន្តបាក់ ៨៥ម៉ែត្រ នៃប៉ែកខាងជើងទំនប់អាង ហើយទឹកបានហូរកាត់ថ្នល់ជាតិលេខ៥ ប្រវែង ៨៥០ម៉ែត្រ និងមានជម្រៅ ២តឹក ទៅ៣តឹក ។សូមប្រជាពលរដ្ឋឆ្លងកាត់កំណាត់ផ្លូវនេះ ប្រុងប្រយ័ត្នខ្ពស់ ។
ខណៈនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាកំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងដ៏អាក្រក់នេះ។ទឹកជំនន់នេះមួយផ្នែកធំបានហូរធ្លាក់មកពីប្រទេសថៃ។
គិតត្រឹមថ្ងៃទី១៩ខែតុលា ទូទាំងខេត្តបន្ទាយមានជ័យមានប្រជាជនជាង២៦.០០០គ្រួសារស្មើនឹងមនុស្សរាយជាងមួយសែននាក់រងផលប៉ះពាល់៕សរន/Ha







