ដោយៈវិវឌ្ឍន៍/ភ្នំពេញៈយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ថា កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅព្រឹកនេះបានកើនឡើង ០,១២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ។
ដោយឡែកនៅសំណង់ទ្វារទឹកទំនប់អាង៧មករា វិញ កម្ពស់ទឹកខាងមុខទ្វារ ៥,៥២ ម៉ែត្រ ស្រកចុះ ១,១៥ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដែលកម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧២ ម៉ែត្រ និងកម្ពស់ទឹកខាងក្រោយទ្វារ ៨,៧២ ម៉ែត្រ ៕R/Ha




