Home ព័ត៌មានអន្តរជាតិ យោធាអង់គ្លេសប...

យោធាអង់គ្លេសបង្ហាញ “កូនដ្រូនល្អិត” អាចហោះក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងនិងបំផ្ទុះទ្វារឱ្យខ្ទេចជាមួយរំសេវ

“កូនដ្រូនល្អិត” នាពេលអនាគតនិងរ៉ូបូតបំពាក់ដោយកាមេរ៉ា នឹងត្រូវដាក់ពង្រាយដោយរថក្រោះអង់គ្លេសដើម្បីវាយលុកលើដែនដីសត្រូវនាពេលអនាគត ខណៈដែលរដ្ឋមន្រ្តីក្រសួងការពារជាតិព្រមានថា ចក្រភពអង់គ្លេសកំពុងស្ថិតក្នុងការប្រណាំងប្រជែងយ៉ាងពិតប្រាកដសម្រាប់បច្ចេកវិជ្ជាសមរភូមិដែលល្អបំផុត។

ឧបករណ៍កងទ័ពបែបវិទ្យាសាស្ត្រដែលកំពុងអភិវឌ្ឍនេះ ត្រូវបានបង្ហាញនៅតំបន់ទំនាបសាលីស្បឺរីកាលពីថ្ងៃចន្ទទី១៩តុលា។

រថក្រោះ Challenger 2 ឬរថពាសដែក Warrior នឹងបើកដំណើរការដ្រូនបញ្ជាពីចម្ងាយនេះ។

ដ្រូនឈ្មោះ The Bug នេះអាចតាមដានយានយន្តដែលកំពុងធ្វើបំលាស់ទី អាចហោះក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និង អាចកម្ទេចទ្វារដោយប្រើគ្រឿងផ្ទុះ។

ទន្ទឹមនឹងនេះ យានយន្តរ៉ូបូត X3 អាចប្រឈមមុខនឹងសត្រូវជំនួសឱ្យកងទ័ព។

រដ្ឋមន្រ្តីក្រសួងការពារជាតិលោកបិន វ៉លឡេស និយាយកាលពីថ្ងៃចន្ទថាគ្រឿងបរិក្ខាររបស់កងកម្លាំងប្រដាប់អាវុធថ្មីៗត្រូវតែ “អាចបង្កការគំរាមកំហែង” និងស្របទៅនឹងតម្រូវការនាពេលអនាគតរបស់ចក្រភពអង់គ្លេស។

ថ្លែងនៅពេលក្រសួងការពារជាតិផ្សព្វផ្សាយយុទ្ធសាស្ត្រវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាឆ្នាំ ២០២០ របស់ខ្លួន លោកនិយាយថា “យើងកំពុងប្រណាំងប្រជែងយ៉ាងពិតប្រាកដជាមួយគូប្រជែងរបស់យើងដើម្បីឧត្តមភាពបច្ចេកវិជ្ជា។ ការរីកសាយនៃបច្ចេកវិជ្ជាថ្មីៗទាមទារឱ្យវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជារបស់យើងមានការគំរាមកំហែងនិងស្របទៅនឹងតម្រូវការនាពេលអនាគតរបស់យើង។ អ្វីដែលយើងធ្វើនៅថ្ងៃនេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ទសវត្សរ៍ខាងមុខ”៕ ដោយ ៖ កញ្ញាដាលីស

យោធាអង់គ្លេសបង្ហាញកូនដ្រូនល្អិតឈ្មោះ The Bug កាលពីថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...