Home ព័ត៌មានជាតិ សេដ្ឋកិច្ច បន្ទាយមានជ័យៈ...

បន្ទាយមានជ័យៈពី​អូរ​ស្ងួត​ដល់តំបន់​ព្រៃ​ខ្ពស់​ត្រូវ​ជំនន់​ទឹកភ្លៀង​បុក​ដាច់​ជា​កង់ៗ​

ដោយៈ​បូព៌​ព្រឹក្ស​,​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​នៅ​ម៉ោង ៩ ព្រឹក​នេះ​ នៅក្នុង​ភូមិសាស្ត្រ​ពី​អូរ​ស្ងួត​ដល់​តំបន់​ព្រៃ​ខ្ពស់ ផ្លូវ​ត្រូវបាន​ជំនន់​ទឹកភ្លៀង​ហូរ​បុក​បាក់​និង​ដាច់​ជា​កង់ៗ​។​សំណង់​ព្រៃ​ខ្ពស់​និង​ប្រព័ន្ធ​ប្រឡាយ​ព្រៃ​ខ្ពស់​មិនអាច​ធ្វើដំណើរ​ចូលដល់​បានទេ​។​សំណង់​តា​ហែ​ន​ត្រូវបាន​លិច និង​មិនអាច​ចូលទៅ​ដល់​បាន ហើយ​អាង​កំពីងពួយ​ត្រូវបាន​ពេញ​ដោយ​ទឹក ។​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការ​របស់់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា​នេះ​។​

ពី​អូរ​ស្ងួត​ដល់់​តំបន់់​ព្រៃ​ខ្ពស់​ត្រូវ​ជំនន់​ទឹកភ្លៀង​បុក​ដាច់​ជា​កង់ៗ​(រូបថតក្រសួងធនធានទឹក)


​គួរបញ្ជាក់​ថា ​អូរ​ស្ងួត​ស្ថិតនៅ​ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​រីឯ​តំបន់​ព្រៃ​ខ្ពស់​ ស្ថិតនៅក្នុង​ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​។


​ប្រភព​ដដែល​បន្តថា​ នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា​ លោក ចាន់ ស៊ី​ណាត អនុរដ្ឋលេខាធិការ​នៃក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​មុខព្រួញ​ទិស​ខេត្តបន្ទាយមានជ័យ អមដំណើរ​ដោយ​សហការី និង​ប្រធាន អនុប្រធាន​មន្ទីរ​ធនធានទឹកនិង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ដោះស្រាយ​លើ​ស្ថានភាព​ទឹក​ក្នុង​ខេត្តបន្ទាយមានជ័យ​។​
​ខណៈ​នេះ​ខេត្តបន្ទាយមានជ័យ​កំពុង​យាយី​ដោយ​ជំនន់​ទឹកភ្លៀង​ដែល​ហូរ​ធ្លាក់​មកពី​ប្រទេស​ថៃ​៕​សរន​/Ha

ពី​អូរ​ស្ងួត​ដល់់​តំបន់់​ព្រៃ​ខ្ពស់​ត្រូវ​ជំនន់​ទឹកភ្លៀង​បុក​ដាច់​ជា​កង់ៗ​(រូបថតក្រសួងធនធានទឹក)
ពី​អូរ​ស្ងួត​ដល់់​តំបន់់​ព្រៃ​ខ្ពស់​ត្រូវ​ជំនន់​ទឹកភ្លៀង​បុក​ដាច់​ជា​កង់ៗ​(រូបថតក្រសួងធនធានទឹក)
ពី​អូរ​ស្ងួត​ដល់់​តំបន់់​ព្រៃ​ខ្ពស់​ត្រូវ​ជំនន់​ទឹកភ្លៀង​បុក​ដាច់​ជា​កង់ៗ​(រូបថតក្រសួងធនធានទឹក)
ពី​អូរ​ស្ងួត​ដល់់​តំបន់់​ព្រៃ​ខ្ពស់​ត្រូវ​ជំនន់​ទឹកភ្លៀង​បុក​ដាច់​ជា​កង់ៗ​(រូបថតក្រសួងធនធានទឹក)
ពី​អូរ​ស្ងួត​ដល់់​តំបន់់​ព្រៃ​ខ្ពស់​ត្រូវ​ជំនន់​ទឹកភ្លៀង​បុក​ដាច់​ជា​កង់ៗ​(រូបថតក្រសួងធនធានទឹក)


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិក...

​ដោយ​: ជា សីហៈ /​ភ្នំពេញ​...

ជាង​១,៥​លាន​នាក់​ហើយ​ស្លា...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ា...