Home ព័ត៌មានអន្តរជាតិ ឥណ្ឌូនេស៊ីនិង...

ឥណ្ឌូនេស៊ីនិងសហរដ្ឋអាម៉េរិកគ្រោងនឹងពង្រឹកកិច្ចសហប្រតិបត្តិការការពារជាតិ ក្រោយរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរជួបគ្នានៅវ៉ាស៊ីនតោន

ឥណ្ឌូណេស៊ីនិងសហរដ្ឋអាម៉េរិកបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ និងរដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ម៉ាក អេស្ពើ នៅទីក្រុងវ៉ាស៊ីនតោន។

យោងតាមសេចក្តីថ្លែងការណ៍រួមចេញផ្សាយដោយក្រសួងការពារជាតិឥណ្ឌូណេស៊ីនិងក្រសួងការពារជាតិអាម៉េរិកកាលពីថ្ងៃសុក្រទី១៦តុលា មន្ត្រីជាន់ខ្ពស់ការពារជាតិទាំងពីររូបបានពិភាក្សាអំពី “សន្តិសុខក្នុងតំបន់ អាទិភាពការពារជាតិទ្វេភាគី និងលទ្ធកម្មវិស័យការពារជាតិ” នៅក្នុងកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃសុក្រ។ ពួកគេបានបង្ហាញពីគោលបំណងរួម​ “ដើម្បីបង្កើនសកម្មភាពរវាងយោធានិងយោធាទ្វេភាគីនិងធ្វើការរួមគ្នាលើសន្តិសុខដែនសមុទ្រ”។

យោងតាមសេចក្តីថ្លែងការណ៍ “លោករដ្ឋមន្រ្តីអេស្ពើលើកឡើងពីសារសំខាន់នៃការលើកស្ទួយសិទ្ធិមនុស្សនីតិរដ្ឋនិងវិជ្ជាជីវៈនៅពេលដែលប្រទេសទាំងពីរពង្រីកការចូលរួមរបស់ពួកគេ។ លោករដ្ឋមន្រ្តីស៊ូប៊ីយ៉ានតូបង្ហាញពីសារសំខាន់នៃការចូលរួមរបស់យោធានៅគ្រប់កម្រិតទាំងអស់និងថ្លែងកោតសរសើរចំពោះការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះការធ្វើទំនើបកម្មខឿនការពារជាតិរបស់ឥណ្ឌូនេស៊ី”។

ប៉ុន្តែសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថាតើលោកស៊ូប៊ីយ៉ានតូចង់សំដៅលើការគាំទ្របែបណានោះទេ។

មិនទាន់មានការប្រកាសជាផ្លូវការអំពីកិច្ចព្រមព្រៀងណាមួយដែលឥណ្ឌូណេស៊ីបានធ្វើជាមួយសហរដ្ឋអាម៉េរិកក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃរបស់លោកស៊ូប៊ីយ៉ានតូ ដែលបញ្ចប់កាលពីថ្ងៃចន្ទទី១៩តុលានោះទេ៕ ដោយ ៖ កញ្ញាដាលីស

ក្រសួងការពារជាតិឥណ្ឌូនេស៊ីកំពុងព្យាយាមធ្វើទំនើបកម្មយោធារបស់ខ្លួន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...