នៅ​ថ្ងៃទី​២៤ ដល់ ២៨ ខែតុលា អាចមាន​ខ្យល់​បក់បោក​ខ្លាំង និង រលក​សមុទ្រ​ខ្ពស់​

ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុ​និយម​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា នេះ បានឲ្យដឹងថា​ ស្ថានភាព​នៃ​បម្រែបម្រួល ជាក់​ស្តែង​នៃ​អាកាសធាតុ​នៅ​កម្ពុជា​បាន​កំពុង​និង​បន្ត​ទទួល​នូវ​ខ្យល់មូសុង​និរតី​ដែលមាន​កម្រិត​​មធ្យម ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​បន្ត​អូសបន្លាយ​កាត់​ពីលើ​។ ការ​ក​កើតឡើង​នូវ​ព្យុះ​ទី​១៧ ឈ្មោះ សូ​ដែល ( SAUDEL) ដែល​តាម​ការព្យាករណ៍​ជា​លក្ខណៈតំបន់​បង្ហាញ​ឲ្យ​ឃើញថា ព្យុះ​នេះ​នឹងធ្វើ​ដំណើរ​ចូល​ភាគ​ខាងជើង​វៀតណាម ត្រង់ចំណុច​ខេត្ត​វិញ ក្នុងអំឡុង​ថ្ងៃទី​២៥-២៦ ខែតុលា ។

​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា ព្យុះ​នេះ​អាចមាន​ឥទ្ធិពល​បន្តិចបន្តួច​ប៉ុណ្ណោះ​នៃ​ភាគ​ឦ​សានប្រទេស​កម្ពុជា​។ តែ​ទោះជា​យ៉ាងណា​ក្រសួង​នៅតែ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ចំពោះបាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ។ ទន្ទឹមនឹងនោះ នៅ​ថ្ងៃទី​២៤ ដល់ ២៨ ខែតុលា អាចមាន​ខ្យល់​បក់បោក​ខ្លាំង និង រលក​សមុទ្រ​ខ្ពស់ R/Ha


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...