Home ព័ត៌មានជាតិ សន្តិសុខ សាលាឧទ្ធរណ៍​ម...

សាលាឧទ្ធរណ៍​មិន​អនុញ្ញាត​ឲ្យ​សមាជិក​ខ្មែរ​ថាវរៈ និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នៅក្រៅ​ឃុំ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សាលាឧទ្ធរណ៍​បាន​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្ដឹងសុំ​នៅក្រៅ​ឃុំ​របស់​សមាជិក​ខ្មែរ​ថាវរៈ និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​៥​នាក់ នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ​។ ជា​លទ្ធផល​សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ពោលគឺ​មិន​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​នោះទេ​។

ឈ្មោះ ហ៊ុន វណ្ណៈ និង​ឈ្មោះ ថុ​ន រដ្ឋា ពេលនាំមកជំនុំជម្រះ


​នៅក្នុង​សវនាការ​មាន​វត្តមាន​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​ចំនួន​២​នាក់ គឺ​លោក លី សុចិ​ត្រា និង​លោក សំ ចំរើន និង​ជនជាប់ចោទ​តែ​ពីរ​នាក់​ប៉ុណ្ណោះ ដែល​អនុរក្ស​ពន្ធនាគារ​ដឹកយក​មក គឺ​ឈ្មោះ ហ៊ុន វណ្ណៈ និង​ឈ្មោះ ថុ​ន រដ្ឋា ។
​ជនជាប់ចោទ ដែល​ត្រូវ​បើកសវនាការ​នា​រួមមាន​:​ទី​១ . ឈ្មោះ ហ៊ុន វណ្ណៈ សមាជិក​ក្រុមយុវជន​ខ្មែរ​ថាវរៈ​,​ទី​២. ឈ្មោះ ឈឿន ដា​រ៉ាវី សមាជិក​ក្រុមយុវជន​ខ្មែរ​ថាវរៈ
​ទី​៣. ឈ្មោះ ថុ​ន រដ្ឋា សមាជិក​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ ,​ទី​៤. ឈ្មោះ ភួ​ន កែវ​រស្មី សមាជិក​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ​,៥. ឈ្មោះ ឡុង គ​ន្ធា សមាជិក​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ​។​


​សូមជម្រាបថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​មេខ្លោង​ដឹកនាំ​ធ្វើបាតុកម្ម​ខុសច្បាប់​ខាងលើនេះ តាម​ដីកា​របស់​តុលាការ ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។​ការចាប់ខ្លួន​នេះ​គឺ​បន្ទាប់ពី​ពួកគេ​បានប្រកាស​ដឹកនាំ​ធ្វើបាតុកម្ម​ខុសច្បាប់​កាលពី​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០២០​នៅ​ទីលាន​ប្រជាធិបតេយ្យ​និង​បាន​ដឹកនាំ​ហែរ​ក្បួន​ពី​ទីលាន​ប្រជាធិបតេយ្យ​។​
​ក្រសួងមហាផ្ទៃ​បានប្រកាសថា ក្រុមយុវជន​ខ្មែរ​ថាវរៈ និង​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ បាន​កំពុង​ធ្វើ​សកម្មភាព​ក្រោមរូបភាព​ដែលមាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ មិនបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្រសួងមហាផ្ទៃ ស្របតាម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឡើយ​។ ទន្ទឹមនេះ ក្រុមយុវជន​ខ្មែរ​ថាវរៈ និង​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ បាន​កំពុង​ធ្វើ​សកម្មភាព​ដែលមាន​ច​រិ​ក​បំផុស ញុះញង់​ធ្វើ​ឲ្យ​ប៉ះពាល់​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​បង្ក​ភាពចលាចល​វឹកវរ​ក្នុងសង្គម តាមរយៈ​ការប្រើប្រាស់​បណ្តាញ​សង្គម និង​បណ្តាញ​ព័ត៌មាន​មួយចំនួនទៀត ដើម្បី​ផ្សព្វផ្សាយ​អត្ថបទ ខិត្តប័ណ្ណ រូបភាព​នានា ខ្សែ​វីដេអូ ព្រមទាំង​បានធ្វើ​បាតុកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ថែម​ទៀតផង​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បើក​ម៉ូតូ​លឿន​ទៅបុក​រថយន្...

​ដោយៈ​ចាន់តូ​/​កណ្តាល​: ន...

ហ្វូ​ស៊ី​ល​ដើមឈើ​ថ្ម​នៅ​ខ...

​ដោយ​:​ដេប៉ូ​/​រតនគិរ...

ព្រឹត្តិការណ៍​សហគមន៍​២៨​វ...

ដោយៈម៉េង​ឆៃ​/ ភ្នំពេញៈ ក្...

​ហោរាសាស្ត្រ

​ប្រចាំថ្ងៃអាទិត្យ ទី៦ ខែ...