Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទីបំផុត​ដី​រប...

ទីបំផុត​ដី​របស់​រដ្ឋ នៅតែ​ជា​ដី​របស់​រដ្ឋ​ដដែល ក្រោយ​បង្ក្រាប

ដោយៈ សាត​ចាន់​បុត្រ / មណ្ឌលគិរីៈ ក្រោយ​ការចុះ​បង្ក្រាប និង​ឈានដល់ ការដកហូត​ផ្ទៃដី​ឈូសឆាយ​រួច ទំហំ​ជាង​ម្ភៃ​ហិកតា ចំណុច​ភ្នំ​អណ្តូង​ស្នេហ៍ ស្ថិតក្នុង​ភូមិ​ពូ​ឡេះ ឃុំ​ដាក់​ដាំ ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី ឥឡូវនេះ ថ្នាក់ដឹកនាំ​ខេត្ត បាន​ពិភាក្សាគ្នា​កែច្នៃ​ដី​នេះ ទៅជា​គម្រោង​អេកូ​ទេសចរណ៍​វិញ​។ នេះ​បើតាម​ការបញ្ជាក់​ពី អភិបាលរង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៩ តុលា ម្សិលមិញ នេះ​។​

​អាជ្ញាធរខេត្ត​មណ្ឌលគិរី បានសម្រេច​ដកហូត​ដី ជិត ២០ ហិកតា នៅ​ចំណុច​ភ្នំ​អណ្តូង​ស្នេហ៍ ស្ថិតក្នុង​ភូមិ​ពូ​ឡេះ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ក្រោយ​រកឃើញថា មានការ​លួច​កាន់កាប់ ដោយ​ខុសច្បាប់​លើដី​រដ្ឋ ដែល​រដ្ឋបាលខេត្ត កំពុង​រៀបចំ​ជា​គម្រោង​តំបន់​អេកូ​ទេសចរណ៍​។​

​ទីបំផុត​ដី​របស់​រដ្ឋ នៅតែ​ជា​ដី​របស់​រដ្ឋ​ដដែល ក្រោយ​បង្ក្រាប​

​លោក​អភិបាលរង​ខេត្ត ជាក់ ម៉េង​ហ៊ាង ជំនួសមុខ​អោយ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​បង្ហើប​ថាៈ ខេត្ត​កំពុង​រៀបចំ​កញ្ចប់​ថវិកា សម្រាប់​សាងសង់​ផ្លូវ​បេតុង ឡើងទៅ​ភ្នំ​អណ្តូង​ស្នេហ៍ និង​សាងសង់​ជា​មជ្ឈមណ្ឌល​ទេសចរណ៍ កន្លែង​បដិសណ្ឋារកិច្ច កន្លែង​គយគន់​ទេសភាព ដើម្បី​មាន​ភាពងាយស្រួល ដល់​អ្នកទេសចរ ទៅលេង​កម្សាន្ត និង​បង្កើន​សេដ្ឋកិច្ច ក្នុង​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​។​

​ក្នុងនោះដែរ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មណ្ឌលគិរី លោក អ៊ុ វណ្ណ​សុភាក់ បាន​ឲ្យ​ដឹងថាៈ ដី​កន្លែង​នេះ កន្លងមក មន្ត្រី​ជំនាញ បាន​ចុះ​ហាមឃាត់ និង​ធ្វើលិខិត ផ្អាក​ការសាងសង់ រហូតដល់​ដាក់ពាក្យ​បណ្តឹង ទៅ​តុលាការ ដើម្បី​រក្សា​ការពារ​ដី តំបន់ភ្នំ​អណ្តូង​ស្នេហ៍​នេះ ជា​ទ្រព្យសម្បត្តិ​របស់​ជាតិ ប៉ុន្តែ​ម្ចាស់​ការដ្ឋាន សំណង់ នៅតែ​បន្ត​លួចលាក់ សាងសង់​ផ្ទះ និង​ធ្វើ​របង​ព័ទ្ធជុំវិញ​ដី ។ ហើយ​នៅ​ព្រឹក ថ្ងៃទី​១៩ អាជ្ញាធរខេត្ត បាន​បន្ត​ចាត់វិធានការ​ក្តៅ ជា​លើក​ទី​ពីរ ដើម្បី​បញ្ជូន សំណុំ​រឿងនេះ ទៅ​សាលាដំបូង ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង ។​

​ទីបំផុត​ដី​របស់​រដ្ឋ នៅតែ​ជា​ដី​របស់​រដ្ឋ​ដដែល ក្រោយ​បង្ក្រាប​

​ក្នុង​រឿងនេះ រស្មី​កម្ពុជា មិន​ទទួលបាន​ព័​ត៌​លម្អិត​ថា អត្តសញ្ញាណ​ម្ចាស់​ការដ្ឋាន​សំណង់ ដែល​សង់​លើដី​រដ្ឋ ជា​នរណា​នោះឡើយ ដោយ​គ្រាន់តែ​ដឹងថា មន្ត្រី ជំនាញ កំពុង​ធ្វើ​នីតិវិធី ដោយ​សន្យាថា មិន​ឲ្យ​អ្នកពាក់ព័ន្ធ រួចខ្លួន​ឡើយ ។​

​ថៅកែ​ការដ្ឋាន​សំណង់ ត្រូវគេ​រាយការណ៍ តែ​មិនសូវ​ជា​ច្បាស់​ការណ៍ ថា​បានធ្វើ​ផ្ទះ​លំហែ ជាច្រើន​ខ្នង លើដី​ភ្នំ​អណ្តូង​ស្នេហ៍​នោះ គឺជា​ម្ចាស់​ស្ថានីយ៍ ប្រេងសាំង​មួយ នៅ​ក្រុង​សែន​មនោ​រម្យ ដែលមាន​ទាំង​លុយ និង​ឥទ្ធិពល​យ៉ាងខ្លាំង ដ្បិត​ថៅកែ​រូបនេះ មាន​ដី​ជា​កម្មសិទ្ធិ ក្នុងព្រៃ​អភិរក្ស​ជាច្រើន​កន្លែង ផ្សេងៗ​ទៀត មិនមែន​មានតែ នៅ​ភ្នំ​អណ្តូង​ស្នេហ៍​មួយ​នេះ​ទេ​៕​/V

​ទីបំផុត​ដី​របស់​រដ្ឋ នៅតែ​ជា​ដី​របស់​រដ្ឋ​ដដែល ក្រោយ​បង្ក្រាប​
​ទីបំផុត​ដី​របស់​រដ្ឋ នៅតែ​ជា​ដី​របស់​រដ្ឋ​ដដែល ក្រោយ​បង្ក្រាប​
​ទីបំផុត​ដី​របស់​រដ្ឋ នៅតែ​ជា​ដី​របស់​រដ្ឋ​ដដែល ក្រោយ​បង្ក្រាប​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...