ផ្ដល់​អំណោយ​ជូន​ស្ត្រី ទើប​ឆ្លងទន្លេ និង​ដាំ​ដើម​ចេក ក្នុង​ទីបញ្ជាការ​អង្គភាព​

ដោយៈ គ្រញូង / បាត់ដំបងៈ នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក ម៉​ង់ ស៊ី មេបញ្ជាការ​វរ​សេនា​តូច នគរបាល​ការ ពារ​ព្រំដែន​គោក លេខ​៨១៩ បាន​ដឹកនាំ​កងកម្លាំង​ក្នុង​អង្គភាព នាំយក​អំណោយ​ទៅជូន​ស្ត្រី ជា​ប្រជា​ល​រដ្ឋ រស់នៅ​ក្នុងភូមិ​លំផាត់ ឃុំ​អូរ​ដារ ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​ទើប​ឆ្លងទន្លេ (​សម្រាលកូន​) និង​ជួប​ការខ្វះខាត​ជីវភាព​។ អំណោយ​នេះ រួមមាន អង្ករ មី ទឹកបរិសុទ្ធ និង​ថវិកា​មួយចំនួន​។​

​ជាមួយនេះដែរ លោក​មេបញ្ជាការ បាន​ដឹកនាំ​កងកម្លាំង​ក្នុង​អង្គភាព ជួយ​ដាំ​ដើម​ចេក ចំនួន ១០០ ដើម នៅ​លើដី​ទំនេរ ក្នុង​បរិវេណ​ទីបញ្ជាការ​វរៈ ដើម្បី ជា​ប្រយោជន៍ ក្នុងការ​ផ្គត់ផ្គង់​បន្ថែម ដល់​ជីវភាព​ប្រចាំថ្ងៃ របស់​កងកម្លាំង​នគរបាល​៕/V

​ផ្ដល់​អំណោយ​ជូន​ស្ត្រី ទើប​ឆ្លងទន្លេ
​ផ្ដល់​អំណោយ​ជូន​ស្ត្រី ទើប​ឆ្លងទន្លេ
ដាំ​ដើម​ចេក ក្នុង​ទីបញ្ជាការ​អង្គភាព​
ដាំ​ដើម​ចេក ក្នុង​ទីបញ្ជាការ​អង្គភាព​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular