ស្នងការ​នគរបាល​ខេត្ត បានទទួល​ជំនួយ​ពី​សប្បុរសជន​នានា សម្រាប់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​

ដោយៈ គ្រញូង / បាត់ដំបងៈ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នគរបាល ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថាៈ គិត​ត្រឹម​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ស្នងការដ្ឋាន​ខេត្ត បានទទួល​ជំនួយ​ឧបត្ថម្ភ ពី​បណ្ដា​សប្បុរសជន​នានា សរុប​មានៈ អង្ករ​ចំនួន ៣៧៥​តោន មី​១០០​កេស ព្រមទាំង​ប្រាក់​ខ្មែរ និង​ប្រាក់​អាម៉េរិក ផងដែរ សម្រាប់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​។​

​លោកស្នងការ​ខេត្ត បានបញ្ជាក់​ថាៈ ជំនួយ​ទាំងនេះ លោក​និង​សហការី បានរៀបចំ​បែងចែក ជូន​បងប្អូន​ជនរួមជាតិ ដែល​កំពុង​រងគ្រោះ ដោយ​ជំនន់​ទឹក​ភ្លៀង តាមរយៈ​រដ្ឋបាលខេត្ត ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ពោលគឺ​ជំនួយ​បាន​ទៅ​ដល់ដៃ ជនរងគ្រោះ​ពិត​ប្រាកដ ដោយ​គ្មាន​ការប្រកាន់​និន្នាការ​នយោបាយ ឬ​ជាតិ​សាសន៍​អ្វី​ឡើយ​។ ទន្ទឹមគ្នានេះ លោក​ក៏​នៅតែ​បន្ត​ទទួលបាន នូវ​ការចូលរួមចំណែក​ជា​ថវិកា គ្រឿង​បរិភោគ បរិភោគ និង​សម្ភារ​ប្រើប្រាស់​នានា ជា​បន្តទៀត ពី​សំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា អស់លោក លោកស្រី នាង​កញ្ញា ដើម្បី​បន្ត​បែងចែក ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​៕/V

​ស្នងការ​នគរបាល​ខេត្ត បានទទួល​ជំនួយ​ពី​សប្បុរសជន​នានា សម្រាប់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិក...

​ដោយ​: ជា សីហៈ /​ភ្នំពេញ​...

ជាង​១,៥​លាន​នាក់​ហើយ​ស្លា...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ា...