ទឹកជំនន់នៅបន្ទាយមានជ័យបង្កប៉ះពាល់ប្រជាពលរដ្ឋជាង​១០ម៉ឺននាក់ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ជំនន់ទឺកភ្លៀង ទឺកជំនន់ក្នុងខេត្ត /ប្រទេសនិងទឹកជំនន់ពីប្រទេសថៃនៅបន្ទាយមានជ័យបង្កប៉ះពាល់ប្រជាពលរដ្ឋ១០ម៉ឺនប្លាយនាក់, ហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យអោយកាសែតរស្មីកម្ពុជាបានឲ្យដឹងថ្ងៃទី២០ ខែតុលាថា ផលប៉ះផលដោយទឹកជំនន់ទឹកភ្លៀងនិងទឹកបុកមកពីប្រទេសថៃចូលខេត្តបន្ទាយមានជ័យពីដើមខែដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានប៉ះពាល់ដោយផ្នែកតិចនិងច្រើន៦០ឃុំ សង្កាត់ លើ៦៥ នៃស្រុកក្រុងទាំង៩។

ក្នុងនោះ ប៉ះពាល់ប្រជាពលរដ្ឋសរុប ២៦.៧៥៣គ្រួសារ មនុស្សរាយ ១០៧.១៨៤នាក់ / ស្រី៥៣.៦៧៦នាក់ ស្លាប់មនុស្ស ១៧នាក់ ជន្លៀសទៅទីទួលសុវត្តិភាព ៤.២២២គ្រួសារ មនុស្សរាយ ១៦.៥២០នាក់ /ស្រីី៨.២៧៤នាក់ ។

លោកបានបន្តថា ប៉ះពាល់ស្រូវ ៦២.៣៣៤ហិចតា ដំឡូង ៩.៨៦៥ហិចតា ដំណាំគួបផ្សំ ៥៤៣ហិចតា សាលារៀន១១៩រកន្លែង វត្ត៤៥វត្ត មណ្ឌលសុខភាព មន្ទីរពេទ្យ៦ កន្លែងទឹកហូរកាត់ផ្លូវ ៧២៦កន្លែង មានប្រវែង ៤៩២.៥៣៣ម៉ែត្រ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...