កម្ពុជារៀបចំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកផ្នែក វប្បធម៌ និងសិល្បៈលើកទី១៦

ដោយ៖ដេប៉ូ/ភ្នំពេញ៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០នេះក្នុងនាមជាម្ចាស់ផ្ទះនិងជាប្រធានបានបើកកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌និងសិល្បៈលើកទី១៦ និង កិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាសម្រាប់អាណត្តិឆ្នាំ២០២០-២០២២។

          ថ្លែងក្នុងកិច្ចប្រជុំដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ លោកស្រី ប៉ែនមុនីមករា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថាកម្ពុជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលជាម្ចាស់ផ្ទះនិងជាប្រធានប្តូរវេននៃកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌និងសិល្បៈលើកទី១៦ នេះ។

បច្ចុប្បន្ននេះយើងឃើញហើយថាសកម្មភាពនានាក្នុងប្រទេសអាស៊ានក៏ដូចជាសកលលោកទាំងមូល កំពុងតែជួបប្រទះនូវបញ្ហាប្រឈមស្រួចស្រាវពីជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលដោយមិនត្រឹមតែលើប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ះពាល់ដល់វិស័យវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅផងដែរ។

          លោកស្រីរដ្ឋលេខាធិការបានមានប្រសាសន៍ដែរថា “នេះគឺជាលើកទី១ហើយដែលឧត្តមមន្រ្តីអាស៊ានរបស់យើងបានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដែលជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការសម្របខ្លួនទៅនឹងសភាពការណ៍ថ្មី ក្នុងខណៈយើងកំពុងខិតខំប្រឹងប្រែងជំរុញការកសាងសហគមន៍អាស៊ាន និង ពង្រឹងសាមគ្គីភាព ក្រោមក្របខ័ណ្ឌទ្វេរភាគី និងពហុភាគីសំដៅធានាឱ្យបាននូវការងើបឡើងវិញនៃការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ប្រកបដោយក្តីសង្ឃឹមខ្ពស់ ក្រោយវិបត្តិកូវីដ-១៩នេះត្រូវបានបញ្ចប់”។

          ព្រមជាមួយគ្នានេះ លោកស្រី រដ្ឋលេខាធិការ ក្នុងនាមតំណាងឱ្យ លោកស្រី ភឿងសកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានធ្វើការកត់សម្គាល់និងថ្លែងនូវការកោតសរសើរផងដែរចំពោះឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌និងសិល្បៈឥណ្ឌូនេស៊ីដែលសម្រេចបាននូវសមិទ្ធផលជោគជ័យជាច្រើនក្នុងការបំពេញតួនាទីជាប្រធានឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌និងសិល្បៈដែលក្នុងនោះដូចជាការរួមវិភាគទានលើកកម្ពស់អត្តសញ្ញាណអាស៊ាន តាមរយៈការដឹកនាំអនុវត្តផែនការយុទ្ធសាស្រ្តអាស៊ានសម្រាប់សិល្បៈនិងវប្បធម៌ឆ្នាំ ២០១៦-២០២៥រួមនឹងការសម្រេចនានារបស់ឧត្តមមន្រ្តី ក៏ដូចជារដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌និងសិល្បៈដែលបានដាក់ចេញ សំដៅរួមចំណែកអនុវត្តគោលការណ៍អាស៊ាននានា ឆ្ពោះទៅសម្រេចការកសាងសហគមន៍អាស៊ានឆ្នាំ២០២៥។

          ក្នុងនាមជាម្ចាស់ផ្ទះនិងជាប្រធានបានរៀបចំបើកកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌និងសិល្បៈលើកទី១៦ លោកស្រី ប៉ែនមុនីមករា បានអំពាវនាវដល់ ឧត្តមមន្រ្តីអាស៊ាននឹងដៃគូសន្ទនាទាំងអស់ ឱ្យបន្តកិច្ចសហប្រតិបត្តិការនិងការគាំទ្រចំពោះកម្ពុជា ក្នុងភារកិច្ចជាប្រធាននៃឧត្តមអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌និងសិល្បៈដើម្បីធានានូវជោគជ័យក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនិងគោលការណ៍នានារបស់អាស៊ាន ក្នុងក្របខណ្ឌសិល្បៈ និងវប្បធម៌ក្នុងអាណត្តិឆ្នាំ២០២០-២០២២នេះ៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពលរដ្ឋ​ប្រទះឃើញ បុរស​ម្នា...

ដោយៈ ស​រិ​ទ្ធ/កំពង់ឆ្នាំង...

មន្ត្រីកម្ពុជាចូលរួមកិច្ច...

ដោយ​: ជា​សីហៈ​/​ភ្នំពេញ​:...

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...