ក្រុមហ៊ុនកាត់ដេរឈ្មោះ​«មេនថេក» ផ្តល់ថវិកា៥.០០០ដុល្លារដល់គណ:​កម្មាធិការគ្រោះមហន្តរាយខេត្តកំពង់ចាម

ដោយ:គង់ហេង/កំពង់ចាម ៖ ក្រុមហ៊ុនមេនថេក(ខេមបូឌា)ខល លីមីតធីត( MEDTECS INTERNATIONAL CORPO RATION LIMITED)ដែលវិនិយោគរោងចក្រវាយនភ័ណ្ឌនៅស្រុកកំពង់សៀម លើវិស័យកាត់ដេរបានបរិច្ចា​គថវិកាចំនួន ៥.០០០ ដុល្លារអាមេរិកដល់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាមនៅ​ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

អំណោយជាថវិកាខាងលើត្រូវបានតំណាងក្រុមហ៊ុនលោក តូម៉ាស ( TOMAS ) និងសហការីនាំយកមកប្រគល់ជូនលោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជាអភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងលោក កៅ សុខអាន អភិបាលរងខេត្ត ព្រមទាំងមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយជាច្រើនរូបទៀត នៅក្នុងសាលាខេត្តនេះ។

នាឱកាសនោះលោក អ៊ុន ចាន់ដា ជាប្រធានគណ:កម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តកំពង់ចាមបានជូនលិខិតថ្លែងអំណរគុណចំពោះក្រុមហ៊ុនមេនថេក(ខេមបូឌា)ខប លីមីតធីតបានឧបត្ថ​ម្ភទឹកប្រាក់ចំនួន ៥.០០០ ដុល្លារអាមេរិក ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ នៅខេត្តកំពង់ចាម។

លោក ឃន ប្រុស ជាអនុប្រធានលេខាធិការដ្ឋានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជានាយករដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា នេះជាសប្បុរសជនទី២ ហើយដែលបានផ្តល់ជំនួយមនុស្សធម៌ដល់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម បន្ទាប់ពីប្រធានសង្ឃស្រុកស្រីសន្ធរបានបរិច្ចាគថវិកាដំបូងគេចំនួន ៥.០០០.០០០ រៀលកាលពីចុងសប្តាហ៍កន្លងទៅ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...