Home ព័ត៌មានអន្តរជាតិ លោកត្រាំខឹងខ្...

លោកត្រាំខឹងខ្លាំងរហូតទប់ចិត្តមិនជាប់និយាយវាយប្រហារលោកហ្វូស៊ី សារព័ត៌មាន និងការស្ទង់មតិ

កាលពីថ្ងៃចន្ទទី១៩តុលា លោកប្រធានាធិបតីដូណាល់ ត្រាំ ដែលខឹងសម្បាខ្លាំង បានចេញមកនិយាយវាយប្រហារលើលោក អានតូនី ហ្វូស៊ី សារព័ត៌មាន និងការស្ទង់មតិ ដែលបង្ហាញថាលោកចាញ់បេក្ខជនមកពីបក្សប្រជាធិបតេយ្យលោក ចូ បាយដិន នៅគ្រប់រដ្ឋសមរភូមិសំខាន់ៗនៅក្នុងសារបិទបញ្ចប់យុទ្ធការពោរពេញដោយកំហឹងមួយ ខណៈនៅសល់ ២ សប្តាហ៍ទៀតការបោះឆ្នោតនឹងចូលមដល់។

នៅថ្ងៃទីបីនៃយុទ្ធនាការនៅបណ្តារដ្ឋភាគខាងលិច លោកត្រាំកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងដើម្បីស្តារឱ្យប្រសើរឡើងនូវយុទ្ធនាការរបស់គាត់ ដោយសង្ឃឹមថានឹងមានសំឡេងកើនឡើងវិញនៅវិនាទីចុងក្រោយ ដែលផ្តល់ឱ្យគាត់នូវជ័យជម្នះកាលពីបួនឆ្នាំមុន។ ប៉ុន្តែសារមិនស៊ីចង្វាក់គ្នារបស់គាត់ ការកើនឡើងនូវករណីឆ្លងវីរុសកូរ៉ូណា និងការវាយប្រហាររបស់គាត់ទៅលើអ្នកជំនាញដូចជាលោកហ្វូស៊ី អាចធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែងចុងក្រោយរបស់គាត់ដើម្បីអន្ទងចិត្តអ្នកបោះឆ្នោតនៅខាងក្រៅមូលដ្ឋានដ៏ស្មោះត្រង់បំផុតរបស់គាត់។

លោកត្រាំបានប្រាប់អ្នកយកព័ត៌មានមុនពេលធ្វើដំណើរទៅកាន់ទីក្រុងថាក់សុនរដ្ឋអារីហ្សូណាសម្រាប់ការជួបជុំលើកទី ៥ របស់គាត់ក្នុងរយៈពេល ៣ ថ្ងៃថា “ខ្ញុំមិនមែនឈរឈ្មោះទាំងភ័យខ្លាចទេ។ ខ្ញុំគិតថាខ្ញុំកំពុងឈរឈ្មោះទាំងខឹងសម្បា។ ខ្ញុំកំពុងឈរឈ្មោះទាំងសប្បាយចិត្តហើយខ្ញុំកំពុងឈរឈ្មោះទាំងមានខ្លឹមសារខ្លាំង ព្រោះខ្ញុំបានបំពេញការងារបានយ៉ាងល្អ”។

ការធ្វើដំណើរដ៏មមាញឹករបស់គាត់កើតឡើងនៅពេលដែលត្រាំចេញទៅការពារសន្លឹកឆ្នោតរបស់គាត់នៅក្នុងរដ្ឋដែលគាត់បានឈ្នះកាលពីបួនឆ្នាំមុន តែទោះយ៉ាងណាលោកប្រធានាធិបតីបានទទូចថាគាត់មានទំនុកចិត្តខ្ពស់ ព្រោះគាត់បានអនុវត្តកាលវិភាគយ៉ាងចង្អៀតរបស់គាត់បាន ត្បិតមានជំងឺរាតត្បាតក៏ដោយ។

លោកបានប្រាប់បុគ្គលិកយុទ្ធនាការតាមវីដេអូខុនហ្វើរិនទាំងព្រឹកពីក្រុងឡាសវេហ្គាស ថា “យើងនឹងឈ្នះ”។ គាត់បានបន្តទទួលស្គាល់ថាគាត់ “ប៊ិះតែមិនបានប្រាប់រឿងនេះប្រហែលជាពីរឬបីសប្តាហ៍មុន” ដោយសំដៅទៅលើថ្ងៃដែលគាត់សម្រាកព្យាបាលកូវីដ១៩នៅមន្ទីរពេទ្យ។ ប៉ុន្តែគាត់បាននិយាយថា គាត់មានអារម្មណ៍ប្រសើរជាងអំឡុងឆ្នាំ ២០១៦ ទៅទៀត។ គាត់បន្តទៀតថា “យើងកំពុងស្ថិតក្នុងស្ថានភាពល្អបំផុតដែលយើងមិនធ្លាប់មាន”។

ដោយព្យាយាមពង្រឹងស្មារតីរបស់បុគ្គលិកគាត់ ចំពេលមានកង្វល់ជាលក្ខណៈឯកជនកាន់តែខ្លាំងឡើងថា គាត់ជិតអស់ពេលដើម្បីស្តារការបាត់បង់មូលដ្ឋានគាំទ្រ លោកត្រាំបានស្តីបន្ទោសអ្នកជំនាញវិទ្យាសាស្ត្រផ្ទាល់របស់រដ្ឋាភិបាលថាមានគំនិតអវិជ្ជមានពេក សូម្បីការគ្រប់គ្រងរបស់លោកចំពោះជំងឺរាតត្បាតដែលបានសម្លាប់ពលរដ្ឋអាម៉េរិកជាង ២២០.០០០ នាក់នៅតែជាបញ្ហាសំខាន់សម្រាប់អ្នកបោះឆ្នោតក្តី។

លោកត្រាំបាននិយាយអំពីលោកហ្វូស៊ី អ្នកជំនាញផ្នែកជំងឺឆ្លងកំពូលរបស់អាម៉េរិក យ៉ាងដូច្នេះថា “មនុស្សចាប់ផ្តើមធុញលែងចង់ស្តាប់ហ្វូស៊ីនិងពួកមនុស្សចោលម្សៀតទៀតហើយ។ រាល់ពេលដែលគាត់ឡើងទូរទស្សន៍ម្តងៗ តែងតែមានរឿងធំផ្ទុះឡើង។ ប៉ុន្តែនឹងមានរឿងផ្ទុះធំជាងនេះ បើអ្នកនិយាបាញ់គាត់។ ប៉ុន្តែហ្វូស៊ីជាមនុស្សចង្រៃ”។

នៅឯការជួបជុំនៅទីក្រុងប្រេស្កុត រដ្ឋអារីហ្សូណា លោកត្រាំក៏បង្កើនការវាយប្រហារលើសារព័ត៌មានផងដែរ ជាពិសេសពន្លះលើលោក គ្រីស្ទិន វែលឃើ របស់ទូរទស្សន៍ NBC ដែលជាអ្នកសម្របសម្រួលការតស៊ូមតិរបស់បេក្ខជនប្រធានាធិបតីនៅវគ្គចុងក្រោយ និង ទូរទស្សន៍ CNN ដែលនិយាយសម្អុយត្រាំរឿងគ្រប់គ្រងកូវីដ១៩មិនបានល្អ៕ ដោយ ៖ កញ្ញាដាលីស

លោកត្រាំថ្លែងនៅយុទ្ធនាការបោះឆ្នោតនៅទីក្រុងថាក់សុនរដ្ឋអារីហ្សូណាកាលពីថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...