Home ព័ត៌មានជាតិ សង្គម ក្រោយជម្លៀសពី...

ក្រោយជម្លៀសពីទឺកជំនន់នៅក្រុងប៉ោយប៉ែត ពលរដ្ឋរងគ្រោះទទួលអំណោយសប្បុរសជន

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ដោយជំនន់ទឹកភ្លៀងប៉ះពាល់លំនៅដ្ឋាន មកស្នាក់នៅទីទួលសុវត្ថិភាពដែលអាជ្ញាធរក្រុងបានរៀបចំ រួចមក មន្ត្រីអាជ្ញាធរបានផ្តល់ជូនជាអំណោយសង្គ្រោះបឋមចំនួន៧៤៧គ្រួសារ នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០។

ពលរដ្ឋបានមកពី៣សង្កាត់ រួមមាន៖ ភូមិសុខសាន្ត សង្កាត់និមិត្ត ចំនួន២៦១គ្រួសារ
-ភូមិគីឡូលេខបួន សង្កាត់ផ្សារកណ្តាល ចំនួន៩៣គ្រួសារ ។ សង្កាត់ប៉ោយប៉ែតចំនួន ៣៩៣គ្រួសារ (ភូមិប៉ោយប៉ែត ចំនួន១៨៧គ្រួសារ ភូមិក្បាលកោះ ចំនួន២០៤ គ្រួសារ ភូមិអូរជ្រៅ ចំនួន០២ គ្រួសារ) ។

អំណោយទាំងនោះជារបស់សប្បុរសជននានានៅក្រុងប៉ោយប៉ែត ។ លោកអ៊ុ រាត្រី បានសូមគោរពថ្លែងអំណរគុណចំពោះបងប្អូនដែលបានចូលរួមឧបត្ថម្ភជាអំណោយដើម្បីឲរដ្ឋបាលក្រុងប៉ោយប៉ែតបានប្រគល់ជូនប្រជាពលរដ្ឋដែលរងគ្រោះប៉ះពាល់ដោយជំនន់ទឹកភ្លៀង ។

សប្បុរសជនមានដូចជា លោក យ៉ាង គីមហ៊ុយ និងលោកស្រី ថវិកាចំនួន ១០លាន ។ លោកស្រី ណុប ណាវី ម្ចាស់ហាងមេម៉ូរីកាហ្វេ និងកញ្ញា ង៉ោ លាងហេង មន្ត្រីសាលាក្រុង បាយចំនួន៥០ប្រអប់ ។ លោក គ្រី សំណាង ត្រីខ ១០កេះ ទឹកសុទ្ធ៥០យួរ ។លោក លឹម ម៉េងឆាយ អង្ករ ១តោន ។
លោក ងិន ឡឹក អង្ករ ១តោន ។ លោក នី ឃុនណា អង្ករ ១តោន

  • លោក ម៉ៃ គឹមហុង អង្ករ ២០០គីឡូក្រាម ។ លោក ថន គឹមស៊ាង និងភរិយា ម្ចាស់ភោជនីដ្ឋានរ៉ាយ អង្ករ ១តោន ។ លោក អ៊ុយ ឆាយ និងលោកស្រី អង្ករ៥០០គីឡូក្រាម ទឹកស៊ីវ ១០យួរ ត្រីខ៣០ឡូ មី២០កេស អាវ១០០ កន្សែង៦ឡូ
    -ក្រុមយុវជនឆ្នើមសម្តេចតេជោ អង្ករ១០គីឡូក្រាម មី១កេស សម្រាប់២៦១គ្រួសារនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
    សប្បុរសជនតាមរយៈលោក នួន នីគីដា អង្ករ១តោន ត្រីខ១០០យួរ និងភេសជ្ជះតេនសៃយូឈិ ៦០០ដប ។ ក្រុមយុវជន 157 សាខាក្រុងប៉ោយប៉ែត មី៥០កេស ត្រីខ ៥០យួរ អង្ករ១តោន ។ លោក យឹម ឆេងអៀង និងលោកស្រី អាវពោង៤០ អាវភ្លៀង៥០ ។ លោក សម្បត្តិ ជាអាជីវករ អាវភ្លៀងធំ ១៣អាវ ។
    លោក អ៊ួង ទឹម និងលោកស្រី ចេង ដា ម្ចាស់ផ្ទះសំណាក់ ហង្ស មាស ថ្មី អង្ករ ចំនួន១តោន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

រដ្ឋបាល​ខណ្ឌ​កំបូល ត្រួតព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...

ពួក​អ្នក​ប្រឆាំង​តវ៉ា​ថៃ ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...