ក្រសួងធនធានទឹកប្រកាសព័ត៌ មាន អំពីស្ថានភាពទឹកទន្លេមេគង្គ

ដោយៈប.ខុន/ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃី២០ ខែតុលាឆ្នាំ២០២០ ជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ភ្ជាប់នឹងវិសម្ពាធ ដែលបាន និងកំពុងបន្តអូសបន្លាយពីលើ កម្ពុជា បានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា ។

ក្នុងសេចក្តីប្រកាសព័ត៍បានសរសេរថាស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី ៤ ទៅ ៦ ថ្ងៃខាងមុខ ក្នុងនោះ ៖

  • នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹកអាចឡើងដល់កម្រិតកម្ពស់ ៩,៥០ ម៉ែត្រ ។
  • នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ក្រចេះ ទឹកអាចឡើងដល់កម្រិតកម្ពស់ ២០,០០ ម៉ែត្រ ។
  • នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-កំពង់ចាម ទឹកអាចឡើងដល់កម្រិតកម្ពស់ ១៤,១០ ម៉ែត្រ ។

សូមជម្រាបថា ការហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ នៅមានសភាពទាបជាងកម្រិតកម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានេះ ចំពោះបណ្តាខេត្តដែលមានទំនាក់ទំនងនឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលទៅតាមព្រែក បណ្តាអាងទឹកនានា និងតំបន់ទំនាប ។

តាមព្រឹត្តិបត្រព័ត៍មាននិងព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០បង្ហាញឱ្យឃើញថា នៅខេត្តស្ទឹងត្រែង នាថ្ងៃទី២០តុលាទឹកមាន កម្ពស់ ៨.៧៩ម៉ែត្រខ្ពស់ជាងថ្ងៃទី១៩ខែ ខែតុលា ០.៦១ម៉ែត្រខ្ពស់ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ២.៩៧ម៉ែត្រ។នៅខេត្តក្រចេះទឹកមាន កម្ព ស់១៨.៥៩ម៉ែត្រខ្ពស់ជាងថ្ងៃទី១៩ខែ តុលា០.៦៧ម៉ែត្រខ្ពស់ជាងកម្ពស់ ទឹក មធ្យម ច្រើនឆ្នាំ៣.៩៩ម៉ែត្រ ។នៅខេត្តកំពង់ចាមទឹកមានកម្ពស់១១.៩៥ម៉ែត្រខ្ពស់ជាង ថ្ងៃ ទី១៩ខែតុលា០.២៧ម៉ែត្រ ខ្ពស់ជាង កម្ព ស់ ទឹកមធ្យម ច្រើនឆ្នាំ១.៣៩ម៉ែត្រ។ នៅចតុមុខទឹកមាន កម្ពស់ ៧.៣៣ម៉ែត្រ ខ្ពស់ ជាងថ្ងៃទី១៩ខែតុលា០.២០ម៉ែត្រ ជាបជាងកម្ពស់ទឹកមធ្យម ច្រើនឆ្នាំ១.២៣ ម៉ែត្រ។ នៅបឹងទន្លេសាបក្រគរ កំពង់លួង ទឹកមានកម្ពស់៤.៩៧ម៉ែត្រ ខ្ពស់ជាង ថ្ងៃទី១៩ខែតុលា០.១៥ម៉ែត្រ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular