Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋ៣៨...

ប្រជាពលរដ្ឋ៣៨៥គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌកំបូលបានទទួលអំណោយសម្ដេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៣៨៥គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៤ នៅក្នុងខណ្ឌកំបូលដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង បានទទួលអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ពិធីប្រគល់អំណោយខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តសុវណ្ណអម្ពា ហៅវត្តស្វាយមាស ស្ថិតនៅក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំ និង បញ្ជាពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន គឺសម្តេចបានណែនាំនិងជម្រុញអោយកងកម្លាំងទាំងអស់ ធ្វើយ៉ាងណា សង្រ្គោះប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះឲ្យបានមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេល។ អនុវត្តតាមបទបញ្ជានេះ អាជ្ញាធរអីភ្នំពេញ ក្រោមការសហការជាមួយកងកម្លាំងប្រដាប់អាវុធពិសេស កម្លាំងកងទ័ព យើងបានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពបានដោយជោគជ័យ ជាមួយនឹងការអាហារ ហូប​ចុកគ្រប់គ្រាន់ផងដែរ ហើយការសង្រ្គោះប្រជាពលរដ្ឋនេះ គឺយើងធ្វើឡើងដោយមិនគិតពីនិន្នាការនយោបាយ ឬគណបក្សណានោះទេ ពោលគឺឲ្យតែប្រជាពលរដ្ឋដែលទទួលរងគ្រោះគឺយើងជួយទាំងអស់ ជាមួយនឹងការផ្ដល់អំណោយជូនពួកគាត់ផងដែរ។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរ ថា ជាទិសដៅរបស់រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងដាក់ម៉ាស៊ីនបូមទឹក នៅតាមបុរីនិងផ្ទះប្រជាពលរដ្ឋដែលទទួលរងនូវការលិច​លង់ដោយជំនន់ទឹកភ្លៀង ហើយក្រោយពីបូមទឹកស្រកអស់ពីលំនៅដ្ឋានប្រជាពលរដ្ឋហើយ យើងនឹងណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញបាញ់ថ្នាំសម្លាប់មេរោគនិងសម្លាប់សត្វល្អិតផងដែរដើម្បីសុខមាលភាពប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលមកទទួលអំណោយនេះ មានចំនួន៣៨៥គ្រួសារ មកពី ៤សង្កាត់ គឺសង្កាត់ប្រទះឡាង សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំនិងសង្កាត់កំបូល ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹបបរិសុទ្ធ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន៥ម៉ឺនរៀល៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា​ចាប់ផ្តើម​នាំចេញ​...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ល...

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ច...

​ដោយ​: ជា សីហៈ / ភ្នំពេញ​...

ប្រទះឃើញ​យុវជន​ម្នាក់ ស្ល...

ដោយៈ បូកគោ/កំ​ពតៈ ភាព​ភ្ញ...

បុគ្គល​ម្នាក់​ដែល​ប្រឌិត​...

ដោយៈ​ស​រិ​ទ្ធ / ស្វាយរៀង​...